ក្រុមយុវជនថា អាជ្ញាធរខេត្តព្រះវិហារនៅតែបង្កការលំបាកក្នុងការជួបជុំ

ក្រុមយុវជនដែលត្រូវ​ក្រុមសមត្ថកិច្ចរារាំង ពេលធ្វើកម្មភាពកន្លងមក(រូបថត៖ប៊ូ សាវី)

បណ្តាញយុវជនកម្ពុជា លើកឡើងថា អាជ្ញាធរឃុំមួយនៅក្នុងខេត្តព្រះវិហារ នៅតែទាមទារឲ្យពួកគាត់ស្នើសុំការអនុញ្ញាតពីថ្នាក់ខេត្ត ទើបអាចជួបជុំគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូបាន។​

អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជាលោក ស ម៉ូរី សរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា  អាជ្ញាធរឃុំធ្មា ស្រុកជ័យសែន តម្រូវឲ្យពួកគាត់សុំច្បាប់ពីថ្នាក់ខេត្ត មុនរៀបចំវេទិកាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។​

លោក សរសេរថា៖«បើទោះបីជាមានការចេញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃក៏រដ្ឋបាលឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ មិនអនុញ្ញាតឱ្យយុវជននៃបណ្តាញសហគមន៍ព្រៃឡង់រៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ខួបលើកទី៧០ ឡើយ លុះត្រាតែមានចំណារមកពីសាលាខេត្ត ទើបអាចធ្វើបាន។»

កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស ខេង​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយប្រាប់ទៅ អាជ្ញាធរដែនដីថា អង្គការសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃហើយ ធ្វើសកម្មភាពមិនបាច់ជូនដំណឹងទៅអាជ្ញាធរនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ