សមត្ថកិច្ចតៃវ៉ាន់ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៤នាក់

ស្ត្រីនៅក្នុងផ្ទះបនដែលសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃចន្ទ(រូបពីYoutube)

សមត្ថកិច្ចរបស់តៃវ៉ាន់បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម​ចំនួន៤នាក់ ពាក់ព័ន្ធការប្រកប ជីវកម្មផ្លូវភេទខុសច្បាប់។

តាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ឲ្យដឹងថា ប្រតិបត្តិការរបស់សមត្ថកិច្ចឆ្មក់ ចូលកន្លែងប្រកបអាជីវកម្មផ្លូវភេទមួយកន្លែងឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះ៤នាក់ ជាស្ត្រីជនជាតិវៀតណាម។​

សមត្ថកិច្ចក៏បានរកឃើញថា អ្នកទាំងនោះបានឆ្លងដែននិងរស់នៅលើ ពេលកំណត់ហើយរត់ គេចចេញពីកន្លែងមួយទៅកន្លែងមួយទៀត។​

កាលពីខែកញ្ញា សមត្ថកិច្ចប្រុយណេក៏បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម២នាក់ដែរ ដោយចោទថា បានប្រកបអាជីវកម្មផ្លូវភេទ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ