កូនប្រុស​លោក ទៀ បាញ់ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប​

លោក ទៀ សីហា កូនប្រុសពៅ​​របស់​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ។ រូបភាព៖ បណ្ដាញសង្គម

កូនប្រុសពៅ​​របស់​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ ត្រូវ​បានព្រះ​មហាក្សត្រ​ចេញព្រះរាជក្រឹត​​តែងតាំងជាអ​ភិបាល​ខេត្តសៀម​រាបជំនួសលោក​ ឃឹម ប៊ុនសុង។

​ព្រះរាជក្រឹតដែល​ឡាយព្រហស្ថ​លេខាដោយព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង​លោក ទៀ សីហា ជា​អភិបាល​នៃគណៈអភិបាល​ខេត្ត​សៀម​រាប។ ព្រះរាជក្រឹតចុះថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៨ដដែលនេះ ឲ្យ​ដឹងការ​ត្រាស់បង្គាប់​តែង​តាំងលោក  ទៀ សីហា ធ្វើឡើង​តាម​ការក្រាប​បង្គំទូលថ្វាយរបស់​លោកនាយករដ្ឋ​មន្រ្តីហ៊ុន សែន។

លោក ទៀ សីហា បានឡើងកាន់​ដំណែង​ជា​អភិបាល​រង​ខេត្តសៀម​រាបជំនួស ​លោក គឹម ឆៃ​ហៀ​ង កាល​ពីខែសីហាឆ្នាំមុន។

កាលពីថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លង​ទៅ​ព្រះមហាក្សត្រ ក៏​បាន​ត្រាស់​បង្គាប់តែងតាំង កូនប្រុសលោក ជាម យៀប ដែល​ជា​មន្រ្តី​ជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជា​​ ឲ្យទទួលតំណែងជាអភិបាលខេត្តត្បូងឃ្មុំ ​ជំនួសលោក លី ឡេង ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ