រដ្ឋបាល​ជលផល៖ ​ពលរដ្ឋ​អាចមកទិញ​ត្រីធ្វើ​ប្រហុកទុក ​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ

ប្រជានេសាទ កំពុងតែរៀបចំចាត់ចែងត្រីដែលនេសាទបានពីទន្លេសាប។ រូបភាព៖ ជន ចាន់រ៉ែន

ប្រជាពលរដ្ឋអាចមកទិញ​ត្រីនៅតាម​ដងទន្លេសាប​ក្នុង​ភូមិសាស្រ្តរាជធានី​ភ្នំពេញ និងខេត្តកណ្ដាល សម្រាប់​​​ធ្វើប្រហុក ផ្អក និង ត្រីឆ្អើរ ទុកទទួលទានបាន​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០១៨-២០១៩នេះ ទឹកក្នុងបឹងទន្លេសាបនិងលំហូរទឹកដែលហូរចេញពីបឹងទន្លេសាបស្រកលឿនជាងបណ្ដាឆ្នាំកន្លងមក។​ រដ្ឋបាល​ជល​ផ​ល​ ​ ឲ្យដឹងថា ល្បឿន​ទឹក​ស្រកលឿនបែបនេះ ធ្វើឲ្យគន្លងជាយនៅតាមដងទន្លេសាបក្រុងភ្នំពេញនិងខេត្តកណ្ដាល អាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃទី១៤ ដល់២០ ខែធ្នូ ឆ្នាំ២០១៨ បើមេឃស្រឡះគ្មានភ្លៀងកក់ខែ។ ប្រភពដដែល ឲ្យដឹង​ទៀតថា​ ប្រជាពលរដ្ឋដែលមានបំណង​ធ្វើប្រហុក ផ្អក និង ត្រីឆ្អើរ ជាដើម​ អាចមក​ទិញត្រី​​ពីប្រជានេសាទនៅតាម​ភូមិសាស្រ្ត​និង​ពេល​វេលា​ដែល​បាន​បញ្ជាក់​ខាង​លើ។

រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើផ្អក និងប្រហុកជាដើម បានធ្វើដំណើរទៅមកស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំឲ្យមានការរាំងស្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ