អឺរ៉ុប ផ្តល់ជំនួយឥតសំណង៨៧លានអឺរ៉ូដល់​កម្ពុជា ដើម្បីអភិវឌ្ឍវិស័យជលផល

លោក សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បទសម្ភាសន៍ ក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ក្រសួងកសិកម្ម

សហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើការផ្តល់ជំនួយឥតសំណងចំនួន​៨៧លានអឺរ៉ូ ដល់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍវិស័យ​ជលផល។

យោងតាមទំព័រ​ហ្វេសប៊ុក របស់​ក្រសួងកសិកម្ម នាឱកាសចុះត្រួតពិនិត្យជលផលត្រីនៅរដូវវស្សា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា George Edgar បានរួមគ្នាប្រកាសជាផ្លូវការពីជំនួយហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប ដែលមានទឹកប្រាក់សរុប៨៧លានអឺរ៉ូ  ដែលគ្រោងនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ សម្រាប់អភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក​ ស្រី វុទ្ធី បញ្ជាក់​ប្រាប់ ​វី.អូ.ឌី ឲ្យដឹងបន្ថែមថា ​ជំនួយឥតសំណងដែលទទួលបាននោះក្រសួង នឹងបែងចែកទៅកាន់ខេត្តគោលដៅសំខាន់ៗ ដើម្បីគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព ក៏ដូចជា​វារីវប្បកម្មជាដើម​។

លោក​ ស្រី វុទ្ធី ថាជាយុទ្ធសាស្រ្តជំនួយនេះនឹងយក​ទៅប្រើប្រាស់ដើម្បី​ពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាការចាប់ផលនេសាទពី​ធម្មជាតិក្នុងរង្វង់ ៦០០ ០០០តោន ក្នុងមួយឆ្នាំ បង្កើនវារីវប្បកម្ម២០%ក្នុងមួយឆ្នាំ និងបង្កើនជីវភាពរបស់សហគមន៍ឲ្យមានភាពប្រសើរឡើង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ