លោក ស៊ុន ចាន់ថុល ថា២ថ្ងៃមន្ត្រីជំនាញរកឃើញអ្នកបើករថយន្តធុនធ្ងន់៣៤ភាគរយគ្មានប័ណ្ណបើកបរ

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ប្តេជ្ញា​ថា នឹង​ពង្រីក​សាលាបង្រៀន​បើកបរ​រថយន្ត​ធុនធ្ងន់ដើ​​ម្បី​​កា​​ត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេល​មន្ត្រីជំនាញប្រើពេលតែ២ថ្ងៃរកឃើញថា មានអ្នក​បើក​បរ​​រថយន្តធុនធ្ងន់ដល់ទៅ៣៤​%​គ្មា​នប័​ណ្ណ​បើ​ក​បរ។

លោក ស៊ុន ចាន់ថុល ក្នុងពិធីពិធីសម្ពោធបើកឲ្យប្រើប្រា​ស់ ចំណ​តផែកុងតឺ​ន័រ LM17​ នៃ​គ​ម្រោងព​ង្រីកហេដ្ឋា​រចនាសម្ព័ន្ធ​របស់​កំ​ព​ង់​​​​​​​ផែ​ស្វយ័តភ្នំពេញនៅថ្ងៃសុក្រនេះ ថ្លែងថា គណៈ​ក​ម្មា​ធិ​​កា​​​រ​​​ជា​តិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រើ​ពេល​​តែ​២​ថ្ងៃ ​​​​​រ​ក​​​ឃើញថាអ្នក​បើ​ក​​​បរ​​រថ​យ​ន្ត​ធុនធ្ងន់៣៤%គ្មានប័ណ្ណបើកបរ ។

លោកថា៖ «នៅថ្ងៃទី៥និងទី៦ ខែតុលា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យអ្នកបើកបើឡានធំៗ ដើម្បីចង់ដឹងថា អ្នកបើកបរបានគោរពច្បាប់ត្រឹមត្រូវឬអត់។ ថ្ងៃនេះ ខ្ញុំព្រះករុណា សូមរាយការណ៍ថា ២ថ្ងៃហ្នឹង រកឃើញមានអ្នកបើបរឡានធំៗហ្នឹង ២៤%គ្មានប័ណ្ណបើកបរត្រឹមត្រូវទេ និង១០%ទៀត ប្រើប័ណ្ណក្លែងក្លាយ ឬគ្មានប័ណ្ណបើកបរ។​ អញ្ចឹង​ ៣៤%ព្រះអង្គ គ្មានប័ណ្ណបើកបរ»

លោក ស៊ុន ចាន់ថុល អះអាងថាមូលហេតុនេះ មកពីខ្វះសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ ។ លោកថា ក្រសួងនឹ​ងអន្តរា​គមន៍​ឲ្យពង្រីក​សា​លាបង្រៀនបើកបរប្រភេទធុនធ្ងន់នេះ​។

តាមរបាយការណ៍របស់​ក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមខែតុលា ​ឆ្នាំ២០១៨ ​រថយន្តធុនធ្ងន់២៣០ ០០០គ្រឿង បាន​មក​ចុះបញ្ជី។ ក្នុងចំណោម​នោះ ២៥ភាគរយ មានប័ណ្ណបើកបរប្រភេទរថយន្តធុនធំត្រឹមត្រូវ ២៥ភាគរយទៀត ​មិន​មាន​ប័ណ្ណបើកប​រតាមប្រភេ​ទរ​ថយ​ន្ត និង​១០ភាគរយ មាន​ប័ណ្ណបើកបរក្លែងក្លាយ ឬ គ្មាន​ប័ណ្ណបើកបរ។

របាយការណ៍របស់នគរបាលជាតិ បង្ហាញថា ឆ្នាំ២០១៧ មាន​មនុស្សជិត ២០០នាក់ ​ស្មើនឹង ១០ភាគរយនៃអ្នកដែល​បានស្លាប់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវគោក បង្កឡើងដោយ​អ្នក​បើកបររថយន្តធុនធំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ