លោក ស ខេង៖ ការងារបានផលទាប មិនមែនមកពីមន្ត្រីទេ គឺមកពីកត្តាដឹកនាំ

លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា ប្រសិទ្ធិផលការងារទាបនៅថ្នាក់ក្រុង ស្រុក និងខណ្ឌ មិនមែនមកពីមន្ត្រីទេគឺមកពីកត្តាដឹកនាំ ដែលត្រូវធ្វើកំណែទម្រង់បន្ថែមទៀត។​

នៅក្នុងពិធីចូលកាន់តំណែងរបស់អភិបាលខេត្តសៀមរាប កាលពីថ្ងៃសុក្រម្សិលមិញ លោក ស ខេង ថ្លែងថា បច្ចុប្បន្នការធ្វើកំណែទម្រង់ថ្នាក់ឃុំ សង្កាត់ទទួលបានផលល្អហើយ។ លោក បន្តថា កំណែទម្រង់បន្តទៀតនៅពេលនេះគឺថ្នាក់ស្រុក ក្រុង និង ខណ្ឌ។​

លោក ស ខេង៖ «ពិសេសស្រុក និងក្រុងនេះ បើ​យើងទុកដូចសព្វថ្ងៃ ស្រុកគឺវាខាត បានន័យថាខាតត្រង់ថា យើងចំណាយថវិកាច្រើន ទៅលើបុគ្គលិក ប្រាក់ខែអីណឹង ប៉ុន្តែប្រសិទ្ធផលការងារវាមិនសូវមាន។»

លោក ស ខេង បញ្ជាក់ថា ប្រសិទ្ធិផលការងារទាបនេះមិនមែនមកពីមន្ត្រីទេ គឺមកពី កត្តាដឹកនាំ។​

លោក ស ខេង៖ «អត់សូវមានចឹងវាមកពីមន្រ្តីណឹង មិនមែនទេ មិនមែនមកពីមន្រ្តីនោះទេ តែគឺមក​ពីកត្តាដឹកនាំ មកពីការកែទំរង់របស់យើងមិនទាន់ល្អ ចឹងហើយបានយើងត្រូវកែរចនា​សម័្ពន្ធថ្នាក់ស្រុកឡើងវិញដើម្បី​ធ្វើអោយស្រុកខ្លាំង។ »

ក្នុងឱកាសនោះលោក ស ខេង ក៏បានលើកឡើងពីវិធានការមួយ ចំនួនរបស់ក្រសួង ការចាត់ចែងថវិកា ផ្តល់អំណាច និងប្រព័ន្ធវាយតម្លៃលើសមត្ថភាព របស់មន្ត្រីដោយតម្លភាព ក្នុងការឲ្យកាន់តំណែងណាមួយ ដើម្បីធានាដល់ប្រសិទ្ធិភាពការងារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ