លោក​ ស ខេង ប្រាប់សភាបារាំងថា កម្ពុជាមិនងាករេពីមាគ៌ាប្រជាធិបតេយ្យ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អះអាងប្រាប់តំណាងសភាបារាំងថា​ កម្ពុជាមិនអាចងាកចេញពីមាគ៌ាប្រជាធិបតេយ្យសេ​រី​ព​​​ហុបក្សបានឡើយ ដោយថា មាគ៌ានេះបាននាំកម្ពុជាទៅរកសុខសន្តិភាព។

អនុ​ប្រធានសភាបារាំង លោក ស៊ីលវាំង វ៉ាសីម៉ង់ (SylvainWAERMAN) ដឹកនាំគណៈប្រតិភូរបស់ខ្លួនចូលជួបលោក ស ខេង នៅ​ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែធ្នូនេះ។

តាមការសរសេរ​លើ​​ទំព័រ​ហ្វេសប៊ុករបស់ លោក ស ខេង ភាគីបារាំង បង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ​ណ្ឌ​​នៃ​គ​ណៈក​ម្មាធិ​ការកិច្ចការបរទេ​​សរបស់ស​ភាសា​ធា​រណរដ្ឋបារាំង និងគណៈកម្មាធិការកិ​ច្ចការ​បរទេស​​របស់ស​ភានៃ​ព្រះរាជា​ណា​ច​ក្រក​ម្ពុ​ជា​។

លោក ស ខេង សរសេរ​បន្តជាការឆ្លើយតប លោកបញ្ជាក់ថា៖ «ចំពោះកម្ពុជា ទោះនៅក្នុងស្ថានការណ៍ណាក៏ដោយ ផ្អែកទៅ​លើ​ប្រវត្តិ​សា​​ស្ត្រជាច្រើនឆ្នាំរបស់កម្ពុជាគឺកម្ពុជានៅតែ បន្តអនុវត្តនិងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនេះ​ជា​មា​គ៌ាន​យោបាយមួយដែលនាំទៅដល់សុខសន្តិភាពនៅកម្ពុជា គឺកម្ពុជាមិនអាចងាករេពីមាគ៌ានយោបាយនេះបានឡើយ»។

​គណៈប្រតិភូសភាបារាំងថ្ងៃចន្ទម្សិលមិញនេះ ក៏បានចូលជួបតំណាង​សភាកម្ពុជាដែរ។ បើតាមប្រធានគណៈក​ម្មការបរទេសស​ហប្រ​តិ​ប​ត្តិ​​ការអន្តរជាតិ ឃោសនាការនិងព័ត៌មាន លោក ឈាង វុនបារាំងបង្ហាញពីកា​រព្រួយបារម្ភខ្លាចក​ម្ពុជាបាត់បង់ប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ EBA បើសភាកម្ពុជាមិនអាចជំរុញឲ្យកែប្រែច្បាប់មួយចំនួនធានាពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតបតាមលក្ខខ​ណ្ឌ​រ​​បស់​ស​​​​​ហភាពអឺរ៉ុបនោះ។

អនុប្រធានរដ្ឋសភាបារាំង លោក Sylvain WAERMAN មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល៦ថ្ងៃ​ ចាប់ពីថ្ងៃ​ទី​១៥ ​ដល់ទី២០ ខែធ្នូ ឆ្នាំ២០១៨ ។បើ​តា​មសេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជា ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់សភាបារាំងនេះ ជួមមន្ត្រីជាន់ខ្ព​ស់មួយចំ​នួនរ​ប​ស់​រ​​ដ្ឋាភិបាលកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងកិ​ច្ច​​ស​ហ​ប្រតិបត្តិការរវាងទំ​នាក់​ទំនងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងបារាំង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ