លោក ហេង សំរិន រំឭកឲ្យពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុងបក្ស

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន លើក​ដៃ​ចូលរួម​អនុម័ត​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ជន ចាន់រ៉ែន

ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានរំឭកសមាជិកបក្ស​ឲ្យព​ង្រឹង​ប្រជា​ធិប​តេ​យ្យផ្ទៃក្នុង ទើបអាចជំរុញការគ្រប់គ្រងប្រទេសប្រកបដោយភាពខ្លាំងក្លាបាន។

គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាត​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨នេះ ដល់ថ្ងៃទី២០ ខែធ្នូ ដែលធ្វើឡើងនៅមជ្ឈ​មណ្ឌ​ល​ពិពណ៌កោះពេជ្យ ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះ លោក ហេងសំរិន បានថា ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រអាណត្តិទី៦នេះ ​​ដំ​ណើរ​ការ​ទៅ​ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ មានពលរដ្ឋជាង​៨៣ភា​គរយ​ចេញ​ទៅ​បោះ​ឆ្នោត រហូតគណបក្ស​ប្រជាជនទទួ​ល​បា​នអា​សនៈ​ទាំងអស់ចំនួន១២៥ក្នុងសភា។

មេដឹកនាំរូបនេះ អះអាងទៀតថា សំឡេងឆ្នោតនេះបញ្ជាក់ថា ប្រជាពលរដ្ឋបានដាក់ក្តីសង្ឃឹម និងប្រគល់ជូន​គ​ណប​ក្សប្រ​ជាជន​កម្ពុជា​​មួយគត់ឲ្យបន្តដឹកនាំប្រទេស។


លោក ហេង សំរិន បានរំឭកថា៖ «ដូចនេះគណបក្ស​ត្រូវពង្រឹងពង្រី​កប្រជាធិបតេ​​យ្យផ្ទៃក្នុង​គណ​បក្សឲ្យកា​ន់តែខ្លាំងក្លា​បំផុត​ ដើម្បី​ប្រ​​​​មូ​​ល​​ផ្តុំនូវបញ្ញាញាណដ៏ភ្លឺស្វាងរបស់សមូហភាពសម្រាប់ការដឹកនាំគ្រប់គ្រងប្រទេស»។

បក្ស​កាន់អំណាចបានរំឭកដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សភាពការណ៍ក្នុងប្រទេស និងអន្តរជាតិ​មា​ន​​​ការវិវ​ឌ្ឍ​យ៉ា​ងឆា​ប់​រ​ហ័​ស និងស្មុគ​ស្មាញ ទាម​ទារឲ្យគណបក្សត្រូវតា​មដាននិងធ្វើកា​រសម្រេ​ចចិត្ត​ខាង​ន​​យោ​​បាយ ដោ​យ​ប្រុងប្រ​យ័ត្នបំផុត ដើ​ម្បីរ​​ក្សា​​កា​​​​រពារនូវដំណើរសុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី អធិបតេ​យ្យ ​ឯករាជ្យ និងកា​រអភិ​វឌ្ឍ​​ស​ង្គមកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ