អាជ្ញាធរខេត្តបាត់ដំបងផ្សឹកព្រះសង្ឃមួយអង្គ ក្រោយរកឃើញថា រក្សាអាវុធខុសច្បាប់

សង្ឃ​មួយ​អង្គ​ គង់នៅ​លើ​ភ្នំ​មួយ​ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​ បាន​រង​ការ​ផ្សឹក​ ក្រោយ​ការ​រក​ឃើញ​មាន​អាវុធ​ខ្លី​ មួយ​ដើម​ គ្រាប់កាំភ្លើង​និង​សម្ភារៈ​ខុសច្បាប់​ជា​ច្រើន​ទៀត​។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយពីរកឃើញថា លាក់ទុកអាវុធខុសច្បាប់នៅក្នុងអាស្រមនិងប្រើប្រាស់សារធាតុញៀន។

ស្នងការរងនគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី បានប្រាប់ វីអូឌី នៅថ្ងៃនេះ ឲ្យដឹងថា កម្លាំងនគរបាលខេត្តបាត់ដំបង និងមន្រ្តីធម្មការ និងសាសនាស្រុកកំរៀង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានចុះឆែកឆេរអាស្រមរបស់សង្ឃមូយអង្គនាម ហ៊ុន អង នៅជើងភ្នំនៃក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបានទទួលបណ្តឹងពីប្រជាជនរស់នៅក្បែរនោះ ពីភាពមិនប្រក្រតីរបស់សង្ឃអង្គនេះ។

លោក ជេត វណ្ណនី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងនគរបាលបានធ្វើការស៊ើបអង្កេត និងឈានដល់ការឆែកអាស្រម។ លោកថា កម្លាំងរបស់លោកបានរកឃើញកាំភ្លើងខ្លីមួយដើម កាំភ្លើងវែងកែច្នៃមួយដើម ព្រមទាំងគ្រាប់មួយចំនួន ខ្នោះដៃមួយគូរ វិទ្យុទាក់ទងមួយ និងដាវមួយ។ នគរបាលក៏បានធ្វើតេស្តទឹកនោម ហើយរកឃើញថា សង្ឃអង្គនេះបានប្រើប្រាស់សារធាតុញៀន។

ក្រោយពីការឃាត់ខ្លួន កម្លាំងនគរបាលបានបញ្ជូនសង្ឃអង្គនេះទៅការិយាល័យធម្មការស្រុកដើម្បីធ្វើការផ្សឹក។ 

លោក ជេត វណ្ណនី បានបន្ថែមថា លោកកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការ និងចាត់ការតាមផ្លូវច្បាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ