ព្រះមហាក្សត្របំពេញទស្សនកិច្ចនៅវៀតណាម​៣ថ្ងៃ

ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រទេសវៀតណាម​ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រទេសវៀតណាម​ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ។

តាមព្រះរាជសារចុះថ្ងៃទី១៨ ខែធ្នូម្សិលមិញ គឺព្រះអង្គបំពេញទស្សនកិច្ចនៅទីក្រុងហាណូយនិងទីក្រុងដាណាងនៃប្រទេសវៀតណាម។​

ព្រះរាជសារ៖ «ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈនិងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយមាមីង បងប្អុន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីប្រទេសថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨ទៅ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុង Hanoi និងទីក្រុង Danang នៃសារណរដ្ឋសង្គមនិយមវៀតណាម តាមសំណើសូម យាងរបស់រដ្ឋាភិបាលនៃសារណរដ្ឋសង្គមនិយមវៀតណាម។»

នៅក្នុងព្រះរាជសារក៏បានបញ្ជាក់ថា ក្នុងពេលព្រះអង្គអវត្តមាននេះលោក សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នឹងបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ