មន្ត្រីក្រសួងមហាផ្ទៃម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីថតបង្ហោះអាវុធលើហ្វេសប៊ុក

ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញ កាំភ្លើងអាកាស្វាយវែងមួយដើម កាំភ្លើងខ្លីម៉ាក Pak មួយដើម និងគ្រាប់មួយចំនួន។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមន្ត្រីស៊ីវិលផ្នែកស៊ើបអង្កេតម្នាក់នៅក្រសួងមហាផ្ទៃ បន្ទាប់ពីថតបង្ហោះអាវុធលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ។

យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះ បានឲ្យដឹងថា នគរបាលខេត្តកំពង់ចាម​ បាន​ឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ លី វណ្ណៈ ​អាយុ​២៧​ឆ្នាំ​ ដែលធ្វើការនៅក្រសួងមហាផ្ទៃផ្នែកស៊ីវិលខាងស៊ើបអង្កេត នៅវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីមន្រ្តីរូបនេះបានថតបង្ហោះកាំភ្លើងលើបណ្តាញសង្គម។

ប្រភពដដែលបានឲ្យ​ដឹង​ថា កម្លាំងនគរបាលខេត្តកំពង់ចាមបានធ្វើការចែកឆេរ​​​រថយន្តមួយគ្រឿង ក្រោយពីទទួលព័ត៌មានថា មានបុរសម្នាក់ថតបង្ហោះកាំភ្លើងលើតា​ប្លូ​រថយន្ត នៅលើគណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Kongkia​ VS។ ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញ កាំភ្លើងអាកាស្វាយវែងមួយដើម កាំភ្លើងខ្លីម៉ាក Pak មួយដើម និងគ្រាប់មួយចំនួន។

គួរបញ្ជាក់ផងដែរថា អាវុធ​ទាំងនេះ​មិន​មាន​លិខិត​សម្គាល់​ណាមួយ​​អះ​អាង​ថា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ លី​ វណ្ណៈ​ នោះ​ឡើយ ​ប៉ុន្តែ​ជនសង្ស័យ​អះអាង​ថា​ គឺជារ​បស់បង​ឈ្មោះ​ ហាក់​ ប៉េង​ឃី​ម​ អាយុ​៣៤​ឆ្នាំ​ ដែល​មាន​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​ ។​ 

​ នៅព្រឹកនេះ សមត្ថកិច្ចខេត្តកំពង់ចាម ​កំពុងធ្វើការ​សាក​សួរជនសង្ស័យ​រូបនេះ​បន្ថែម​ទៀត​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ