សមាជិកឧត្តម​ក្រុម​ប្រឹក្សា​ពិ​គ្រោះនិ​ង​ផ្តល់​យោបល់​អះអាងថា​ បាន​​​​​​រួ​មចំណែក​ដោះស្រា​យប​ញ្ហាស​ង្គម​

រួបភាពពីហ្វេសប៊ុក លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា


សមាជិក​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលកើតចេញពីគណបក្សនយោបាយ​មួយក្រុមដែល​មិនជាប់ ឆ្នោតបានអះអាងថា រយៈ​ពេ​ល​៤​​ខែ​មក​នេះ​ពួកគាត់​បានចូលរួមចំណែកជំរុញឲ្យមានដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី ទប់​ស្កាត់ការរំលោភ​យ​​ក​ដី​រដ្ឋ និងមាន​គម្រោ​ង​ទប់ស្កា​​ត់​អំ​​​ពើ​ពុករលួយនិងកំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ជាដើម​។

នៅអាណត្តិទី៦នេះមេដឹកនាំបក្សកាន់អំណាចនិង​គ​ណប​ក្សមិនបានឈ្នះឆ្នោតចំនួន១៥ផ្សេងទៀត បានរួមគ្នា​បង្កើ​តឧត្តមក្រុ​មប្រឹ​ក្សាពិ​​គ្រោះ​​ និងផ្តល់យោបល់ដែល​មានសមាជិក​៣០រូប។

ប្រធាន​គណបក្សយុវជន​កម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា ក្រោយពីបាន​ចូលទៅកាន់តំណែង​ជា​សមា​ជិក​​ឧត្តម​ក្រុម​ប្រឹក្សាពិ​​គ្រោះ​និងផ្តល់យោបល់រយៈ៤ខែមកនេះ លោកបានជំរុញឲ្យមានដំ​ណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ខេត្តសៀមរាប និងខេត្ត​ក​ណ្តា​​​​លរួមទាំងចូលរួមទប់ស្កាត់ការ​ចាក់ដីរំលោភឆ្នេរសមុទ្រពី​សំណាក់ក្រុម​ហ៊ុន​នៅ​ខេ​ត្ត​​ព្រះសីហនុ។

លោកថា៖

«ខេត្តសៀមរាមពាក់ព័ន្ធនឹងការចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋដោយមិនមានចេតនាចេញប្លង់ឲ្យពួកគាត់ ដោយលើកហេ​តុផលពាក់​ព័ន្ធនេះពាក់ព័ន្ធនោះផ្ទុយពីអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី»។

លោក ពេជ្រ ស្រស់ អះអាងថា គ្រោងនឹងស្វែងរកឯកសារនឹង​ភស្តុតាងមួយចំនួ​នដើម្បីប្រាប់​ទៅ​រដ្ឋា​​ភិបាលនូវអ្វី​ដែ​ល​​​​លោកថាដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយជាប្រព័ន្ធតាមស្ថាប័ននីមួយៗរបស់រដ្ឋ។

ប្រធានគណបក្សខ្មែរក្រោកនិងជាសមាជិកឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបលម្នាក់ទៀត គឺលោក សុវណ្ណ វឌ្ឍ​នា​សា​​ប៊ុន បានអះអាងថា ជម្លោះដីធ្លីនៅខេត្តសៀមរាមនោះ ជា​ប់ពា​ក់ព័ន្ធ​ជា​អភិ​បា​លខេត្ត លោក ឃឹម ប៊ុនសុង ។​លោ​កថា ក្រោ​យ​ពីរ​ក​​ឃើ​ញបញ្ហា ក្រុមការងារបាន​ស្នើ​រដ្ឋាភិបាល ប​ញ្ច​ប់​តួនាទី​អភិ​​បាលខេត្តរូបនេះ។

លោ​កថា៖

«យើងឃើញអាបញ្ហាហ្នឹងវាជាប់ពាក់ព័ន្ធនឹងអភិបាលខេត្តសៀមរាបចំពោះឆន្ទានុសិទ្ធិ​គេដករឿងអ្វី​យើងអត់ដឹងទេ ប៉ុន្តែយើងឃើញបញ្ហាហ្នឹងយើងក៏បានស្នើរសុំឲ្យបញ្ចប់មុខងារគាត់[ឃឹម ប៊ុនសុង ]»។

លោក សុវណ្ណ វឌ្ឍនាសាប៊ុន អះអាងទៀតថា ជាជំហានបន្ទាប់ លោកនឹង ស្នើឲ្យរដ្ឋាភិបាលពិនិត្យ​មើលពីអន្តោ​ប្រ​ទេ​ស​​ខុស​ច្បាប់​។លោកអះអាង​ថា​ ក៏គ្រោងជូនដំណឹ​ងទៅរដ្ឋាភិបាលឲ្យ​ហៅរដ្ឋមន្ត្រីក្រ​សួងយុត្តិ​ធម៌​ម​កសួរ​ដេ​​​ញ​​​​ដោ​​​​ល​ផងដែរ ដើ​ម្បី​​ចូល​រួមចំ​ណែកកែទម្រ​ង់​ប្រ​ព័ន្ធ​​យុត្តិធម៌។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក​ម៉មសូណង់ដូមានប្រសាសន៍ថាអំឡុង៤ដែល​លោក​ចូល​​កាន់​​​តំណែង​​ជា​ស​​មាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះលោក បានប្រាប់​​ទៅ​​រដ្ឋាភិបា​​​ល​ពី​បញ្ហា​ជ​ម្លោះ​​​​ដីធ្លីមួយ​កន្លែង​​ខេត្តកំ​​​ពង់ស្ពឺ និងស្នើឲ្យទប់ស្កាត់អំពើពុករលួយជាប្រព័ន្ធនៅក្នុងវិស័យជលផលផងដែរ​។

ប៉ុន្តែមេដឹកនាំគណបក្សមិនជាប់ឆ្នោតមួយនេះ អះអាងថាមកដល់ពេលនេះមិនទាន់​មានចំណាត់ការណាមួយពីរដ្ឋា​ភិ​បា​លទេ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា មក​ដល់ពេលនេះ​គេនៅមិនទាន់ដឹងថា តើឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មួយនេះ មានសិទ្ធិអំណាច អាច​តម្រ​ង់​​ទិស​រដ្ឋាភិ​បាលបាន​​កម្រិ​​​​តណានៅឡើយទេ។

លោក យង់ គិមអេង ផ្តល់ជាយោបលថា ដើមចមដែលបង្កជាបញ្ហាសង្គមនោះ គឺក្រុមការងារមួយនេះ ត្រូវស្វែងរ​ក​​ឲ្យ​ឃើញពីការប្រកួត​ប្រជែងមិនស្មើភាពគ្នារបស់ក្រុមហ៊ុនឯកជនក្នុងស្រុកសេរីភាពអង្គការមិនមែន​រដ្ឋា​ភិបា​ល​ស​ហ​​ជី​ព​សិទ្ធិ​ធ្វើ​នយោបាយនិងយុត្តិធម៌សង្គមជាដើម។លោក យង់ គិមអេង បន្តថា បើ​សិទ្ធិជា​មូលដ្ឋាន​ត្រូ​វបានរំ​លោ​ភ​បំពាន ហើយច្បាប់មិនអាច​រកយុត្តិ​បានពេលនោះ​​បញ្ហាសង្គម​​នឹងកើត​ឡើងគ្មាន​ថ្ងៃបញ្ចប់​។

មួយវិញទៀត មន្ត្រីសង្គមស៊ីវិលរូបនេះ រំឭកថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ ត្រូវបាន​តែ​ង​​តាំ​​ង​ឲ្យ​មាន​​​ឋានៈខ្ពស់​ៗ​ដូចមន្ត្រីរដ្ឋាភិបាលដែរ ដូចនេះពួកគាត់ទទួលបានប្រាក់ខែ ដែលបានពី​កម្លាំងញើស​ឈា​ម​​​​រប​​​ស់ពលរដ្ឋ​​ដែលបាន​​បង់​​​ពន្ធ​​ទាំងផ្ទាល់និងប្រយោល។លោកថា បើការងារពួកគាត់មិនអាច​ជួយធ្វើ​កំណែ​ទម្រង់​សង្គម​បាន ពលរដ្ឋដែលបាន​បង់ពន្ធ​​​​នឹង​​​ស្តីបន្ទោសនៅថ្ងៃណាមួយ។

លោកថា៖

«ទោះបីយើងចាក់សាំងមួយលីត្រក៏បង់ពន្ធដែរ​អញ្ចឹងយើងគិតថាចំពោះ​បញ្ហានេះយើងក៏តាមដា​នដែរថា​តើក្រុ​ម​ប្រឹ​ក្សា​​​នេះធ្វើលទ្ធផលជាផ្លែផ្កាអីខ្លះ?បើអត់បានអីទេវានឹងចោទជាសំនួរហើយថាតើគួតែមានឧត្តមក្រុម​ប្រឹក្សាបែ​ប​នឹងអត់ ?»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមក​ម្ពុជាលោកសនជ័យមានប្រសាសន៍ថាលោកមិនមាន​ជំនឿថា​ឧត្តម​​ក្រុម​​ប្រឹ​​​ក្សាពិ​​​គ្រោះនិងផ្តល់យោបល់​ ដែលកើតចេញពីបណ្តុំ​អ្នកនយោបាយគ្មានសំឡេងគាំទ្រពីពលរដ្ឋនេះមាន​ឥ​ទ្ធិព​​​លទៅ​លើ​កា​រស​ម្រេច​​ចិត្តរបស់រដ្ឋាភិបាលនោះទេនៅពេលដែលបក្សកាន់អំណាច​ពេល​នេះ​គ្រប់​​គ្រងស្ថាប័ន​ជាតិធំៗ​​ទាំងអស់ដូចជារដ្ឋសភាព្រឹទ្ធ​ស​​ភានិងរដ្ឋាភិបាល។​

លោកថា៖

«យន្តការខ្លះដែលបានកើតឡើងនៅអាណត្តិទី៦នេះវាគ្រាន់តែជាយន្តការមួយដើម្បីបង្ហាញថា កម្រិត​នៃរ​ដ្ឋា​ភិបាលហ្នឹង ក៏​​បានបង្កើតច្រកឬក៏ឱកាសឲ្យលេចចេញជារូបភាពប្រជាធិបតេយ្យមួយដែរខណៈពេលដែ​ល​ការដឹក​​នាំ​​​បែ​បឯ​ក​​បក្ស​​​បាន​​​​កើត​​​​ឡើង»។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើង​ថា ការប្រមូលគណបក្សន​យោបាយដែល​​មិនឈ្នះ​​​មក​​​ធ្វើជា​​ប្រឹក្សាពិ​​​គ្រោះ​​​និង​​​ផ្តល់​​​​យោបល់​ពេលផាត់បក្សប្រឆាំងចេញពីឆាកនយោបាយនេះ អាចជាសេណារីយ៉ូ របស់បក្ស​កាន់​​អំណាច​ទប់ស្កាត់​​​កុំ​​​ឲ្យពួក​​​គេរត់ទៅគាំទ្របក្សប្រឆាំងប៉ុណ្ណោះ។

 លោក ឯម សុវណ្ណារ៉ា បន្ត​ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ គ្មានឥទ្ធិពលទៅ​​​លើការសម្រេ​ចិត្តរ​បស់​​រដ្ឋាភិ​បា​ល​​ទេសូម្បីតែឥទ្ធិពល​ទៅក្រសួងនានាក៏គ្នាដែរ។ លោកថា ការធ្វើកំណែទ​​ម្រង់ពិតប្រាកដស្ថិតនៅលើ​ការស​ម្រេចចិត្តរ​បស់​​​​​​នាយ​​​ក​​រដ្ឋម​ន្ត្រីតែម្នាក់គត់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង កាលពីខែសីហាកន្លងទៅថាការបង្កើត​ឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​​យោបល់ ជាយ​ន្តការចូ​លរួ​ម​ឆ្លើ​​យតបនិងបម្រើ​ផ​លប្រយោជន៍​ប្រ​​ជាពលរដ្ឋ។លោកថាសមាជិក​ឧត្តមក្រុម​ប្រឹ​ក្សា​​ពិគ្រោះ និងផ្តល់យោបល់នេះ មានភារៈកិច្ចផ្តួតផ្តើមគំនិត ឬផ្តល់មតិទៅលើកា​ររៀបចំគោ​​​ល​ន​យោ​បា​យ ដល់​រា​ជ​រ​ដ្ឋាភិបាល លើសេច​ក្តី​​​​​ព្រា​ង​ច្បាប់របស់រដ្ឋាភិបាល មុនគណៈរដ្ឋមន្ត្រីអនុម័ត។បើតា​ម​ព្រះក្រឹត្រចុះ​ថ្ងៃទី៦សី​ហា​ឆ្នាំ២០១៨​សមាជិកឧត្តម​ក្រុមប្រឹក្សានេះមាន លោក ឯក សំអុល លោក ញឹក ប៊ុនឆៃ លោក គង់ ​មូលីកា លោក ម៉ម សូ​ណង់ដូ លោក ពេជ្រ ស្រស់ និង​លោ​កសុវណ្ណវឌ្ឍនាសាប៊ុនជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ