បុគ្គលិកតបណ្តាញអគ្គិសនីពីរនាក់ឆក់ស្លាប់នៅខេត្តព្រះសីហនុ

បុគ្គលិកក្រុមហ៊ុន ក្រោយពេលឆក់ដោយចរន្តអគ្គិសនី(រូបពីនគរបាលជាតិ)

បុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួនពីរនាក់របស់ក្រុមហ៊ុនឯកជន បានស្លាប់ដោយសារ ការឆក់នៅពេលបំពេញការងារនៅក្នុងខេត្តព្រះសីហនុ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺហេតុការណ៍នេះកើតឡើងកាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ នៅ​លើ​បង្គោល​ភ្លើង​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ​ ស្ថិត​នៅ​ក្រុម​ទី​២​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

សមត្ថកិច្ចមិនបានបញ្ជាក់ថា មានកំហុសបច្ចេកទេសឬ បញ្ហាអ្វីដែលឈានដល់អគ្គិសនី ឆក់អ្នកទាំងពីរស្លាប់នោះទេ។​

របាយការណ៍សមត្ថកិច្ចឲ្យដឹងថាបុរសស្លាប់ទាំងពីរគឺម្នាក់ឈ្មោះ អុល ថារិន អាយុ២៦ឆ្នាំស្រុក កំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះធូក សាមិ អាយុក២៧ឆ្នាំ ស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ