ស្នងការនគរបាលខេត្តកំពង់ស្ពឺច្រានចោលការចុះផ្សាយរបស់ BTV

ស្នងការខេត្តកំពង់ស្ពឺលោក សម សាមួន នៅក្នុងកិច្ចប្រជុំបែងចែកកម្លាំងកាលពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៨(រូបពីនគរបាលជាតិ)

ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបំភ្លឺនិងច្រានចោលការផ្សាយព័ត៌មានរបស់ទូរទស្សន៍BTVជាទូរទស្សន៍កូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជុំវិញការចោទប្រកាន់ថា ពុករលួយក្នុង ការធ្វើអត្តសញ្ញាណប័ណ្ណទារលុយពី២០០ ០០០រៀល ទៅ៣០០ ០០០រៀល។

ព័ត៌មានផ្សព្វផ្សាយជុំវិញការចោទប្រកាន់មន្ត្រីនគរបាលនៅឃុំយាអង្គស្រុកថ្ពងទារលុយនេះBTVផ្សាយកាលពីថ្ងៃទី៣ខែធ្នូ។​តាមលិខិតបំភ្លឺរបស់ស្នងការ។​

សេចក្តីបំភ្លឺរបស់ស្នងការខេត្តកំពង់ស្ពឺលោកសម សាមួនចុះថ្ងៃទី១៥ខែធ្នូ ហើយអគ្គស្នង ការដ្ឋាននគរបាលជាតិទើបផ្សព្វផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា រឿងទារលុយនោះមិនពិត ទេ។​

 លោកបំភ្លឺថា ដើមហេតុដំបូងពលរដ្ឋម្នាក់ឈ្មោះ​ជួន សុទុំមានអត្តសញ្ញាណប័ណ្ណ ហើយតែខុសថ្ងៃខែឆ្នាំកំណើតក៏កុហកថា បាត់រួចសុំធ្វើថ្មីនឹងសន្យាផ្តល់លុយឲ្យមន្ត្រីឃុំយាអង្គ ដែលជួយរឿងនេះ។​ លោកស្នងការបន្តថា នគរបាលក្រោមបង្គាប់របស់លោក មិនទទួល លុយទេហើយណែនាំឲ្យដាក់ពាក្យបណ្តឹងរាយការណ៍ពីករណីបាត់នោះតាមនីតិវិធីច្បាប់ ដើម្បីបានធ្វើថ្មីដោយមិនអស់លុយ។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបករណីនេះពីស្ថានីយ៍ទូរទស្សន៍BTV នៅឡើយទេ។​​

កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ លោក ឃៀង សុគន្ធា បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​យក​លុយ​ពី​ប្រជា​ពលរដ្ឋ ពេល​ទៅ​ស្នើ​សុំ​អត្ត​សញ្ញាណ​ប័ណ្ណ​ ដោយ​លោក​ថា ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​សេវា​សាធារណៈ​ឥត​គិត​ថ្លៃ​ជូន​ពលរដ្ឋ​ទូទៅ។

មន្ត្រី​រូបនេះ បញ្ជាក់ថា ប្រជា​ពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​បាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ប្រសិន​បើ​ប្រជា​ពលរដ្ឋ​រូប​ណា ​ត្រូវ​បាន​សមត្ថកិច្ច​​បដិសេធ​ផ្ដល់​អត្ត​សញ្ញាប័ណ្ណ ឬ​ក៏​ផ្ដល់​សេវា​មិន​ល្អ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ