ក្រុមប្រឹក្សាឃ្លាំមើល បារម្ភពីសន្ទុះកំណើនជនជាតិចិនច្រើននៅកម្ពុជា

ជនជាតិចិន៩១នាក់ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ សរុបចំនួន៩១នាក់ ក្នុងនោះស្រី២១នាក់ (រូបភាព៖ បណ្ដាញសង្គម)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបង្ហាញក្តីបារម្ភថា ចំនួនប្រជាជនចិនកើនឡើងច្រើនក្នុងរយៈពេលខ្លី អាចនឹងមានវិបត្តិនៅក្នុងសង្គមនៅក្នុងអនាគត។​

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចេញផ្សាយនៅថ្ងៃនេះ លើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចំនួនជនជាតិចិនកើនឡើងច្រើន។ សេចក្តីថ្លែងការណ៍បន្តថា ស្របពេលកំណើនជនជាតិចិនកើនឡើងច្រើន ហើយច្បាប់កម្ពុជាធូររលុងនោះ នឹងកើតវិបត្តិនៅក្នុងសង្គមខ្មែរមិនខាន។​

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានជំនួន២១ម៉ឺននាក់ ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ពេលជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចំនួនប្រជាជនចិននៅកម្ពុជាមិនមានគួរឲ្យព្រួយបារម្ភនោះទេ។ លោកថា ជនជាតិចិនទាំងនោះមកធ្វើការងារ ហើយថា ពេលចប់ការងារ ពួកគេនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ