ទូតខ្មែរនៅឥណ្ឌូនេស៊ីប្រាប់ពីតំបន់អាចផ្ទុះភ្នំភ្លើង

រូបភាព​តាម​ទូរស័ព្ទ​ដៃ​ផ្ដិត​យក​ទិដ្ឋភាព​បន្ទុះ​ភ្នំ​ភ្លើង​នៅ​ឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​បង្ក​ជា​រលក​ស៊ូណាមិ​វាយ​ប្រហារ​តំបន់​ឆ្នេរច្រក​សមុទ្រ Sunda។ រូបថត៖ CNA

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅតំបន់មួយចំនួននៅក្នុងប្រទេសនោះ ដែលអាចកើតមានបន្ទុះភ្នំភ្លើង។

សេចក្តីជូនដំណឹងរបស់ស្ថានទូតកាលពីម្សិលមិញបានឲ្យដឹងថា អ្នកជំនាញ និងអាជ្ញាធរ ឥណ្ឌូនេស៊ីព្រមានថា អាចនឹងមានបន្ទុះកូនភ្នំភ្លើងនៅក្រាកាទូកា (Anak Krakatoa) ជាថ្មីទៀត បន្ទាប់ពីបន្ទុះកើតឡើងកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

ស្ថានឯកអគ្គរាជទូតបានឲ្យដឹងថា បើប្រជាពលរដ្ឋខ្មែរនៅតំបន់មានគ្រោះថ្នាក់ខាងលើ ហើយជួបបញ្ហានោះអាចទាក់ទងទៅមន្ត្រីស្ថានទូតតាមរយៈលេខទូរសព្ទ ៦២ ៨១៣ ១៧៥ ១៥៤ ៨៦, ៦២ ៨២១ ១២៣ ៦៨ ៦៣ ៩ និង ៦២ ៨១២ ៨២៥ ៦៦៦ ៥៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ