ខេត្តកែបអំពាវនាវដល់សាធារណជនឧបត្ថម្ភដើម្បីរៀបចំទិវាថ្ងៃ៧មករា

ក្រុងកែប (ហ្វេសប៊ុក រដ្ឋបាលខេត្តកែប)

រដ្ឋបាលខេត្តកែបអំពាវនាវដល់សាធារណជនរួមមានទាំងម្ចាស់អាជីវកម្ម និងសប្បុរសជន ជួយឧបត្ថម្ភជាថវិកា និងសម្ភារប្រើសម្រាប់រៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ដើម្បីអបអរខួប៤០នៃ ទិវា៧មករា។​

រដ្ឋបាលខេត្តកែបបានចេញលិខិតកាលពីថ្ងៃទី២២ ខែធ្នូ បញ្ជាក់ថា ថ្ងៃទី៣០-៣១ ខែធ្នូ ខេត្តនឹងមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយ។

ព្រឹត្តិការណ៍ដែលខេត្តកែបរៀបចំរួមមាន​ អុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង បង្ហោះគោម ប្រគំតន្ត្រី និងអុចកាំជ្រួចជាដើម។​ រដ្ឋបាលខេត្តកែបបញ្ជាក់ថា រៀបចំកម្មវិធីឆ្លងឆ្នាំនេះ ដើម្បីអបអរថ្ងៃទិវាបុណ្យជាតិជ័យជម្នះ៧មករា ខួបទី៤០។​

សាលាខេត្តក៏បានអំពាវនាវឲ្យ ឥស្សរជន ម្ចាស់ជីវកម្ម និងសប្បុរសជនជួយឧត្ថម្ភជាសម្ភារ និង ថវិកា ដើម្បីរៀបចំកម្មវិធីទាំងនេះ។​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ