ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាឯកឆន្ទនូវ​វិសោធនកម្មច្បាប់ស្តី​ពី​គណបក្សនយោបាយ

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ រូបភាព៖ ហ្វេសប៊ុក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អនុម័តច្បាប់​ស្តី​ពី​វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមការស្នើសុំរបស់ប្រធានរដ្ឋសភា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះផ្សាយ​នៅថ្ងៃទី២៨ ខែធ្នូនេះ ថា ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកឆន្ទ ដោយចំនួន​គាំទ្រ ០៨សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន០១អង្គដោយសារប្រឈួន) ដោយថា ការធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ។

រដ្ឋសភា កាលពីថ្ងៃទី១៣ ខែធ្នូនេះ បានប្រជុំពេញអង្គសម្រេចធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ​តាមការស្នើសុំរបស់តំណាង​រាស្ត្របក្សកាន់អំណាចចំនួន៨៧រូប ដោយថា ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយដែលតុលាការកំពូលសម្រេចហាមមិនឲ្យធ្វើនយោបាយ មានសិទ្ធិ​ធ្វើសកម្មភាពនេះឡើងវិញ​។

គួរបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាលបក្សកាន់អំណាច​ ធ្វើវិសោធនកម្ម​ចំនួន២ដងមក​ហើយ ដែលលើកទី១ ធ្វើនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ថានការនយោបាយនៅកម្ពុជាឡើងកម្តៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ