មនុស្ស៤ត្រូវចាប់ខ្លួនបន្ទាប់ ពីបើកដេញឡានដឹកឈើជ្រុលទៅបុកពលរដ្ឋស្លាប់និងរបួស

ជនសង្ស័យថា បានបង្កហេតុ(រូបពីនគរបាលជាតិ)

មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន និង៣នាក់ទៀតកំពុងរត់គេចខ្លួនក្រោយពីបើករថយន្តដេញកៀររថយន្តមួយគ្រឿងទៀតដោយជ្រុលចង្កូតទៅបុកផ្ទះពលរដ្ឋបណ្តាលឲ្យមនុស្ស១ស្លាប់ និង៣នាក់ទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា កាលពីថ្ងៃទី២៧ធ្នូនេះ មានមនុស្សមួយក្រុមក្នុងនោះមានមន្រ្តីយោធា មន្រ្តី រដ្ឋបាលព្រៃឈើ អ្នកការសែត និងមនុស្សផ្សេងទៀតបានបើករថយន្តដេញកៀររថយន្តសាំយ៉ុងមួយគ្រឿងត្រង់ចំណុចភូមិត្រពាំងផ្អេ ឃុំស្រែខ្ទម ស្រុកកែវសីម៉ាដោយជ្រុលចង្កូតបុកចូលផ្ទះអ្នកភូមិបណ្តាលឲ្យមនុស្សស្លាប់ និងរបួស។

ប្រភពដដែលនេះឲ្យដឹងថា បុគ្គល៤នាក់ដែលចាប់ខ្លួននោះមានឈ្មោះ លោក យូ រ៉ាវុធ ជាមន្រ្តីយោធា លោក   ស្រ៊ុន ឈួន ជាមន្រ្តីរដ្ឋបាលព្រៃឈើ និងមនុស្សផ្សេងទៀតដែលសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែក ជនសង្ស័យ៣នាក់ផ្សេងទៀតដែលបានរត់គេចខ្លួនមានឈ្មោះ សៅ សំណាង ជាអ្នកសារព័ត៌មាន សៅ រ៉ានី ជាអ្នកសារព័ត៌មាន និង ប៉ុង កានួត ជាមន្រ្តីយោធា ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ