ក្រសួងប្រកាសទូទាត់ប្រាក់អតីតភាពការងារ១ឆ្នាំ២ដង

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់សាធារណជនពិសេសកម្មករ និយោជិត ពីការកំណត់ទូទាត់ប្រាក់អតីតភាពការងារ១ឆ្នាំ២ដង ចាប់ពីឆ្នាំ២០១៩ខាងមុខនេះ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកាលពីម្សិលមិញបានបញ្ជាក់ថា កម្មករនិយោជិតណាដែលបាន និងកំពុងប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ នឹងទទួលបានការទូទាត់ប្រាក់អតីតភាពការងារ១ឆ្នាំ២ដងគឺនៅខែមិថុនា និងខែធ្នូ។​

សេចក្តីប្រកាសព័ត៌មាននេះក៏បានបញ្ជាក់ទៀតថា ក្រសួងការងារធានាដល់ផលប្រយោជន៍ស្របច្បាប់ចំពោះកម្មករនិយោជិតធ្វើការងារនៅសហគ្រាសដែលក្ស័យធន ឬ បិទទ្វារមិនបានទូទាត់ប្រាក់អតីតភាពការងារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ