លោក ហ៊ុន សែន៖ ខ្ញុំមិនមែនជាមនុស្សបុគ្គលនិយមទេ

លោក ហ៊ុន សែន កាត់ខ្សែបូរណ៍សម្ពោធវិមានឈ្នះឈ្នះថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨(រូបពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងជាសាធារណៈថា រូបលោកមិនមែនជាមនុស្សបុគ្គល និយមទេ ចំពោះការលើកឡើងពីគុណសម្បត្តិក្នុងការកសាងប្រទេសជាតិឲ្យមានការរីក ចម្រើន។​

ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅព្រឹកនេះលោកហ៊ុន សែនលើកឡើងថា ឯកសារ និងរូបភាព នៅវិមាននេះមានរូបលោកច្រើនមិនមែនមានន័យថា លោកជាមនុស្សបុគ្គលនិយមចង់តាំង ខ្លួនជាអទិទេពទេ។​ ប៉ុន្តែលោកថា រូបលោកនិងភរិយាមានប្រវត្តិច្រើនក្នុងការកសាងទឹកដី នេះ។​

លោកហ៊ុន សែន៖ «ខ្ញុំមិនមែនចង់ឲ្យចាត់ទុកខ្ញុំជាបុគ្គលអទិទេពអ្វីនោះទេ ប៉ុន្តែអ្វីដែលសំខាន់ តួអង្គពាក់ព័ន្ធក្នុងរឿងនេះគឺខ្លួនខ្ញុំនៅទីនោះច្រើន។ ខ្ញុំមិនមែនជាមនុស្សបុគ្គលនិយមទេ ក៏ប៉ុន្តែខ្លួនខ្ញុំនិងភរិយាបានផ្សាភ្ជាប់ជាមួយ និងទឹកដីនេះតាំងពីកម្សត់កម្រ។​»

នៅក្នុងសុន្ទរកថា ជិត២ម៉ោងនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើង ច្រើនទាក់ទងប្រវត្តិតស៊ូរបស់លោកក្នុងការផ្តួលរំលំរបបខ្មែរក្រហម ការដោះស្រាយបញ្ហាធំៗ និងការកសាងប្រទេសជាតិ។ លោកក៏បានលើកឡើងពីគុណសម្បត្តិមន្ត្រីជាន់ខ្ពស់មួយចំនួន រួមមានទាំងលោក ជា ស៊ីម លោក ហេង សំរិន និងលោក ទៀ បាញ់ជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ