វិមានឈ្នះឈ្នះចំណាយអស់១២លានដុល្លារ

វិមានឈ្នះឈ្នះសម្ពោធថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨(រូបពីហ្វេសប៊ុក លោកហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា វិមានឈ្នះឈ្នះដែលបើកសម្ពោធថ្ងៃនេះ បានចំណាយ​ថវិកាអស់១២លានដុល្លារ ហើយត្រៀមថវិកាមួយចំនួនសម្រាប់ចំណាយបន្ថែមទៀត។​

ក្នុងពិធីសម្ពោធនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ថវិកាចំណាយទាំងនេះភាគច្រើនជារបស់សាលារាជធានីភ្នំពេញ និងមានការជួយមួយផ្នែកពីលោកឧកញ៉ា លី យ៉ុងផាត់។​

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានការត្រៀមថវិកាបន្ថែមតាមតម្រូវការគណៈកម្មាការសាង សង់។​

លោក ហ៊ុន សែន៖ «ឥឡូវនេះ ថវិកាបានត្រៀមបម្រុងទុករួចទៅហើយ បញ្ហាធំបំផុតតើត្រូវការ ប៉ុន្មាន?​»

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិមានឈ្នះឈ្នះនេះ បើកឲ្យសាធារណជនទាំងជាតិ និង អន្តរជាតិ អាចទៅសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងកំសាន្ត ឬហាត់ប្រាណក្នុងបរិវេណនោះបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ