កងទ័ពជើងគោក ចូលរួមបង្ក្រាបបទល្មើសតាមព្រំដែនបានជាង៥ពាន់ករណីក្នុងឆ្នាំ២០១៨

នាព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ២០១៩ នេះ ក្រសួងការពារជាតិបានធ្វើការប្រជុំបូកសារុបការងារ ឆ្នាំ ២០១៨ និងលើកទិសដៅសំរាប់អនុវត្តបន្តឆ្នាំ២០១៩ ។ រូបភាព៖ ហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានឲ្យដឹងថា​ រយៈពេលក្នុងមួយឆ្នាំកន្លងទៅនេះ កង​ទ័ពជើងគោក បានចូលរួម​ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមព្រំដែន​ សរុបបានចំនួនជាង៥ពាន់​លើក។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបង្ហោះរបាយការណ៍បូកសរុបក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ លើបណ្តាញសង្គមរបស់លោកថា ឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោក បានសហការ ល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក។ ប្រភពដដែល​ឲ្យដឹងថា​ សកម្មភាព​បង្រ្កាប​ទាំងនោះ បាន​ធ្វើឡើង​នៅតាម​ព្រំដែនកម្ពុជា-ថៃ ២,៤៩៧លើក កម្ពុជា-វៀតណាម១,២៥០លើក និង​កម្ពុជា-ឡាវ ១,៤៤៦លើក។​

លោក សុជាត បញ្ជាក់ថា ក្រសួងការពារជាតិបានសហការជាមួយកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បី​ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតមានដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ