កម្មករ​៥០​នាក់​រង​របួស​​ក្រោយ​រថយន្ត​ដឹក​ពួកគេ​បុក​គ្នា​ជាមួយ​រថយន្តដឹក​ប្រេង​នៅ​ស្វាយរៀង

ឡានដឹកកម្មករជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ០៥ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Saing Pisey)

ក្រសួង​ការងារ បាន​អះ​អាង​ថា យ៉ាង​ហោច​ណាស់​កម្មករ ៥០នាក់ បាន​រង​របួស បន្ទាប់​ពី​​រថយន្ត​ដឹក​ពួកគេ បាន​បុក​ជាមួយ​រថយន្ត​ដឹក​សាំង​នៅ​ឯ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​នេះ។

ក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រថយន្ត​មួយ​គ្រឿងដែល​ដឹក​កម្មករ​ចំនួន ៦០​នាក់​ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​សាំង​នៅ​ម៉ោង ៦​កន្លះ​ព្រឹក​ថ្ងៃ​នេះ នៅ​​ចំណុច​ភូមិ​លៀប ស្ថិត​ក្នុង​ស្រុក​កណ្ដៀងរាយ ដោយ​បណ្ដាល​ឲ្យ​កម្មករ ៥០​នាក់​រង​របួស​ស្រាល​ទាំង​អស់។

បើ​តាម​ក្រសួង​ការងារ កម្មករ​រង​របួស ៤៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្វាយទាប ខណៈ​កម្មករ​ម្នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

របាយការណ៍​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៧៦១​នាក់ បាន​ស្លាប់ ហើយ ៤៧៧០​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ