សាលារាជធានី ប្រាប់ពលរដ្ឋបញ្ចៀស​ការធ្វើចរាចរនៅជុំ​វិ​ញ​តំបន់ស្តាតអូឡាំពិកក្នុងថ្ងៃ៧មករា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្ដាល) ព្រលែង​ព្រាប​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

សាលារាជធានីភ្នំពេញ ប្រាប់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឲ្យ​បញ្ចៀស​ការ​ធ្វើ​ចរាចរនៅតំបន់​ជុំវិញស្តាតអូឡាំពិក ដើម្បី​ជៀសវា​ង​ការកកស្ទះចរាចរក្នុងអំឡុងពេលប្រារព្ធខួបលើកទី៤០ នៃទិវាជ័យជំនះ ៧មករា ។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ចុះផ្សាយកាលពីថ្ងៃទី៣ ខែមករា បានឲ្យដឹងថា សាលារាជធានីភ្នំពេញសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីឲ្យកម្មវិធីរំលឹកខួបនេះរលូន សមត្ថកិច្ចត្រូវរៀប​ចំសន្តិសុខ សណ្តាប់ធ្នាប់ និងជូនដំណឹងទៅប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំងអស់ បញ្ចៀសចរាចរជុំវិញបរិវណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹក រហូតដល់កម្មវិធីនេះបញ្ចប់។ ប៉ុន្តែ ក្នុងលិខិតមិនបានបញ្ជាក់ពីពេលវេលាដែលត្រូវ​បញ្ចប់ឲ្យជាក់លាក់នោះទេ។

លិខិតដដែលបញ្ជាក់ថា អ្នកដែលនឹងមក​ចូលរួមក្នុងកម្មវិធី​នេះ សរុបប្រមាណ​៤ម៉ឺននាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ