ជនជាតិចិនម្នាក់ស្លាប់ក្នុងហេតុការណ៍បាញ់គ្នានៅព្រះសីហនុ

ជនជាតិចិនដែលស្លាប់ក្នុងហេតុការផ្ទុះអាវុធនៅកំពង់សោម កាលពីថ្ងៃទី៤ខែមករា ឆ្នាំ២០១៩(រូបពីនគរបាលជាតិ)

បុរសជាជនជាតិចិនម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះអាវុធនៅក្នុងកន្លែងកំសាន្តមួយកន្លែងនៅក្នុងក្រុងកំពង់សោមខេត្តព្រះសីហនុ កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី៤ម្សិលមិញ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជនជាតិចិនមួយក្រុម១១នាក់បានកំសាន្តនៅក្នុងក្លឹបស៊ីលីហួយ ហើយក៏មានជម្លោះនៅក្នុងក្រុម មានការដកកាំភ្លើងឡើង និងប្រទាញប្រទង់គ្នា។ ប្រភពដដែលបញ្ជាក់ថា ក្នុងពេលប្រទាញប្រទង់គ្នានោះមានសំឡេងផ្ទុះឡើង បណ្តាលឲ្យបុរសជាម្ចាស់កាំភ្លើងនោះស្លាប់។

បុរសស្លាប់នោះ​ឈ្មោះ​ TIAN​ ZHOU​ អាយុ២៨ឆ្នាំ ជនជាតិចិន អាយុ២៨ឆ្នាំ មានមុខ របរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារហ្វរជូណាអ៊ីនធើណាសិនណាល និងមានប្រើប្រាស់ កាំភ្លើង។​

កាលពីរំលងអធ្រាត្រថ្ងៃទី២ខែធ្នូក៏មានជនជាតិចិនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍ជម្លោះ ហើយប្រើប្រាស់កាំបិទកាំគ្នានៅក្រុងកំពង់សោម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ