គ ប ម ជំទាស់ការលុបបឹងតាមោកធ្វើផ្សារបន្លែ

បឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ​ម)បញ្ជាក់ជំហរថា មិនគាំទ្រចំពោះរដ្ឋាភិបាល ក្នុងការចាក់ដីលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដើម្បីរៀបចំជាផ្សារបន្លែនោះទេ។​

នៅលើហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ បានបញ្ជាក់ថា គណបក្សគាំទ្រការប្តូរទីតាំងផ្សារបន្លែទៅជាយក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង គ្រប់គ្រងគុណភាពបន្លែផ្លែឈើឲ្យមានប្រសិទ្ធិភាព។​

ប៉ុន្តែគណបក្សនេះ បញ្ជាក់ថា មិនគាំទ្រឲ្យលុបបោះតាមោកជាបឹងធម្មជាតិចុងក្រោយនៅ រាជធានីភ្នំពេញនេះទេ។​

ហ្វេសប៊ុក គ ប ម៖ «គបម មិនគាំទ្រការលុបបឹងតាមោកដែលជាបឹងធម្មជាតិខ្នាតធំចុងក្រោយនៅរាជធានីភ្នំពេញដើម្បីបង្កើតផ្សារបន្លែទេ។ការរក្សាបឹងធម្មជាតិចុងក្រោយនេះគឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងរាជធានី ដើម្បីសោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅភ្នំពេញ។»

គបម ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាលពិចារណាឡើងវិញដោយយកចិត្តទុកដាក់ និងមានទស្សនវែងឆ្ងាយក្នុងការសម្រេចលុបបឹងតាមោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ