របាយការណ៍៖ ភ្ញៀវទេសចរ​ចិនជាង ១លាននាក់ចូលទស្សនាតំបន់​អង្គរ

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

របាយការណ៍បង្ហាញថា ភ្ញៀវទេសចរចិនចូលមកទស្សនារមណីយដ្ឋានអង្គរមានការកើនឡើងជាង២០​ភាគរយនៅឆ្នាំ២០១៨ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៧ ដែលនេះបង្ហាញថា ភ្ញៀវទេសចរចិនមាន​ចំនួនច្រើនជាងគេ។

កាលពីថ្ងៃសុក្រកន្លងមកនេះ សារព័ត៌មានចិនស៊ីនហួរបានចុះផ្សាយរបាយការណ៍ថា ភ្ញៀវទេសចរចិនចូលមកទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១.១២លាននាក់​នៅឆ្នាំ២០១៨ ដោយ​បាន​កើនឡើង ២៣ភាគរយ​ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៧។

បើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេ និងតាមពីក្រោយដោយភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅចំណាត់ថ្នាក់ទី២ និងសហរដ្ឋអាមេរិកស្ថិតនៅចំណាត់ថ្នាក់ទី៣។

បើតាមរបាយការណ៍ នៅឆ្នាំ២០១៨ ភ្ញៀវទេសចរអន្ដរជាតិចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួន ២.៥៩លាននាក់ មកពីប្រទេសចំនួន ១៩៤ លើពិភពលោក ពោលគឺចំនួននេះកើនឡើង ៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ក្នុងនោះ កម្ពុជារកចំណូលបានពីការលក់សំបុត្របានចំនួន ១១៦លានដុល្លារអាមេរិក ដែលចំនួននេះកើនឡើង ៨ភាគរយធៀបនឹងឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ