តុលាការ​បដិសេធ​សំណើ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា

លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលសំណើរបស់ក្រុមមេធាវីការពារក្ដី​​ឲ្យ​មេដឹកនាំ​អតីតបក្សប្រឆាំង លោក កឹម សុខា ដែលស្នើ​សុំឲ្យទម្លាក់ការចោទប្រកាន់លើរូបលោក។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី៤ ខែ​មករា ឆ្នាំ២០១៨ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលាដំបូងរាជធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​សម្រេច​បដិសេធ​សំណើ​របស់​សហ​មេធាវី​របស់​លោក កឹម សុខា ដែល​បាន​ស្នើ​ទៅ​តុលាការកាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ឆ្នាំ​មុន ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ។

ចៅក្រម​រូប​នេះ បាន​លើក​ហេតុផលថា ​សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរ និងប្រមូលភស្ដុតាង​បន្ថែម​នៅឡើយ។

មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បានបន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចាប់​តាំង​ពី​ខែ​កញ្ញា​​ឆ្នាំ​២០១៨ ពោល​គឺ​ជាង ១​ឆ្នាំ​ ក្រោយ​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​កាល​ពី​ដើម​ខែ​កញ្ញា​ក្នុង​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ