មនុស្ស​៥៨នាក់​ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ក្នុងឆ្នាំ២០១៨​​

គ្រាប់មីន

ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះសល់​ពីសង្គ្រាម គិតពីខែដើមមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ៥៨នាក់ ដែលតួលេខនេះមានចំនួនដូចគ្នាទៅនឹងឆ្នាំ២០១៧។

យោង​តាម​របាយកាណ៍របស់​អាជ្ញាធរមីនដែល​បង្ហោះ​ក្នុង​ទំព័រហ្វេសប៊ុក​របស់ខ្លួន​ នៅឆ្នាំ ២០១៨នេះ ក្នុងចំណោម​ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ទាំង​ ៥៨នាក់ ជនរងគ្រោះដែលបាត់​បង់​ជីវិតមានចំនួន១០នាក់ ពិការចំនួន១២នាក់ និងរបួសចំនួន ៣៦នាក់។

ប្រភពដដែល​ ឲ្យ​ដឹង​ថា​ជនរងគ្រោះដោយសារមីន មានចំនួន ១៣នាក់ និង​សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម មានចំនួន ៤៥នាក់៕​

អត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០១៨ """""""""""""""""""""""""""""""""""""""""""""""""""…

Posted by អាជ្ញាធរមីន – Cambodian Mine Action Authority on Sunday, January 6, 2019
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ