ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារដើម្បី​សិក្សាជំរុញ​ការ​​បើកច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

ក្រសួងមហាផ្ទៃ បាន​បង្កើតក្រុមការងារ ដើម្បី​សិក្សានិងភិភាក្សា ជំរុញដំណើរការ​បើកច្រកទ្វារព្រំដែន រវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន​។

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨​នេះ បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុមការងារសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកព្រំដែន ​និងបណ្តាប្រទេសជាប់ព្រំដែន ដែលមានលោក សុខ ផល​ ជាប្រធាន។ សេចក្តី​ប្រកាសព័ត៌មាន​ដដែលឲ្យដឹង​ថា ក្រុមការងារនេះ មានភារកិច្ច​ ស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្ត​ និង​ឯកសារពាក់​ព័ន្ធ​ស្តី​ពី​ការសម្រេច​បង្កើត​ច្រកព្រំ​ដែន ចុះពិនិត្យ និងសិក្សាពី​ស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗ ក៏ដូចជាសម្របសម្រួល​ និងចរចាជាមួយភាគីនៃ​បណ្ដាប្រទេស​ជាប់ព្រំ​ដែនជាដើម។

សេចក្តីសម្រេចបញ្ជាក់ថា ស្ថាប័នចំរុះដែលចូលរួមអនុវត្តការងារនេះ​រួមមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តជាប់ព្រំដែន គ្រប់នាយកដ្ឋាន រួមជាមួយអង្គភាពពាក់ព័ន្ធជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ