លោក ស ខេង ទៅវៀតណាមពិភាក្សាពីបញ្ហាព្រំដែន 

លោក ស ខេង ចាប់ដៃជាមួយមន្ត្រីផ្សេងទៀត មុនឡើងយន្តហោះទៅវៀតណាម នៅថ្ងៃទី៩ខែមករា ឆ្នាំ២០១៩(រូបពីក្រសួងមហាផ្ទៃ)

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ទៅបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសវៀតណាម ដើម្បីពិភាក្សាបញ្ហាជាប់ព្រំដែនប្រទេសទាំងពីរ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ នៅថ្ងៃពុធនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

បើតាមប្រភពខាងលើនេះ លោក ស ខេង នឹងដឹកនាំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី១០ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សារព័ត៌មាន Vietnam News បានចុះផ្សាយថា ក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ មេដឹកនាំជាន់ខ្ពស់គណបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ភូជុង បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងវៀតណាមរួមគ្នាបញ្ចប់​ឯកសារ​បោះ​បង្គោល​ព្រំដែន និង​ការងារ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែននៅឆ្នាំ២០១៩ បន្ទាប់ពីសម្រេចបាន៨៤ភាគរយហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ