ត្រីសម្រាប់ធ្វើផ្អកនិងប្រហុក​​​ នឹងត្រូវចាប់ពីថ្ងៃស្អែកនេះ

ប្រជានេសាទប្រមូលផលត្រី នៅតំបន់ច្រាំងចំរេះ នៅគីឡូម៉ែត្រលេខ៩ ក្នុង​សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបភាព៖ ណាត សុភាព

រដ្ឋបាលជលផលប្រកាសថា ការប្រមូលផលត្រីនេសាទសម្រាប់ធ្វើផ្អក ប្រហុក និង ត្រីឆ្អើរ នឹងចាប់ផ្តើមពីថ្ងៃស្អែក រហូតដល់សប្តាហ៍ក្រោយ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា គន្លងដាយនៅដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រីបានច្រើនបន្តទៀតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ប្រសិនបើមេឃស្រឡះគ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

រដ្ឋបាលជលផលបានអញ្ជើញប្រជាពលរដ្ឋដែលមានបំណង​ធ្វើប្រហុក ផ្អក និង ត្រីឆ្អើរ មក​ទិញត្រី​​ពីប្រជានេសាទនៅតាម​ភូមិសាស្រ្ត​និង​ពេល​វេលា​ដែល​បាន​បញ្ជាក់​ខាង​លើឲ្យទាន់ពេលវេលាសម្រាប់ទុកបរិភោគ។

គួររំលឹកផងដែរថា រដ្ឋបាលជលផលបានជូនដំណឹងម្តងរួចហើយដល់សាធរណជនទៅធ្វើផ្អក និង​​​ប្រហុក ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមដងទន្លេសាបក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ