កម្ពុជា​កាត់​​ទោស​យុវជន​ដំបូងគេ​ឲ្យ​ជាប់​ពន្ធនាគារ​ ក្រោម​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ

យុវជន អៀង ជលសា ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រ។ រូបភាព៖ បណ្ដាញសង្គម

យុវជន​ម្នាក់​ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​នេះ​គឺ​ជា​ករណី​ដំបូង​ហើយ​ដែល​ជន​ស៊ីវិល​កម្ពុជា​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ បន្ទាប់​ពី​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ បាន​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី បាន​ប្រាប់​ VOD នៅថ្ងៃនេះថា យុវជន អៀង ជលសារ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈ​ពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានរៀល នាថ្ងៃទី០៩ ខែមករា ម្សិលមិញនេះ។

យុវជន អៀង ជលសារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខណ្ឌ​ចំការមន ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨ តែ​ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​យុវជន​រូប​នេះ បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ជាការ​ប្រមាថ​ព្រះ​មហាក្សត្រ។

យុវជន​រូប​នេះ គឺ​ជា​ជន​ស៊ីវិល​កម្ពុជា​ដំបូង​គេ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ច្បាប់ការពារ​ព្រះ​មហាក្សត្រ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ស្នើ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ