ប្រមុខ​ការទូត​អាមេរិក​ គ្រោង​ដាក់​សម្ពាធ​លើ​រាជ​ទាយាទអារ៉ាប៊ីសាអ៊ូឌីត ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​កាសែត

US Secretary of State Mike Pompeo on Sunday arrived in Riyadh, where he is set to ask Saudi Crown Prince Mohammed bin Salman to ensure the killers of journalist Jamal Khashoggi are held accountable. Image: scmp.com

ប្រមុខ​ការទូត​អាមេរិក បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ស្នើ​ទៅ​រាជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ព្រះ​អង្គ​ម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ឲ្យ​ធានា​ថា ឃាតករ​សម្លាប់​អ្នកកាសែត លោក ចាម៉ាល់ ខាហ្សូហ្គី នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឃាតកម្ម​នេះ។ នេះ​បើតា​មការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ APF។

បុរសម្នាក់បានកាន់ផ្ទាំងរូបភាពរបស់អ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីយ៉ា Jamal Khashoggi ក្នុងអំឡុងពេលនៃការតវ៉ាដែលរៀបចំឡើងដោយសមាជិកនៃសមាគមសារព័ត៌មានទួរគី – អារ៉ាប់នៅច្រកចូលស្ថានកុងស៊ុលសៅឌីអារ៉ាប៊ីនៅអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅថ្ងៃទី 8 ខែតុលាឆ្នាំ 2018 ។ Chris McGrath / Getty Images

AFP បាន​ចុះ​ផ្សាយ​បន្ត​ទៀត​ថា រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃឃ៍ ភុំផេអូ បាន​ថ្លែង​បែប​នេះ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​របស់​លោកទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ជា​ប្រទេស​ដែល​រង​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​យ៉ាង​តឹងតែង ជុំ​វិញ​ឃាតកម្ម​ទៅ​លើ​ ខាហ្សូហ្គី នៅ​ក្នុង​ស្ថាន​កុង​ស៊ុល​ ស្ថិត​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល។

លោកបានថ្លែងប្រាប់ដល់សន្និសិទ្ធសារព័ត៌មាននៅក្នុងប្រទេសកាតា ​ថា លោក​នឹងបន្ត​ជជែក​ជាមួយ​រាជ​ទាយាទ និង​រដ្ឋាភិបាល​អារ៉ាប៊ី​សាអ៊ូឌីត អំពី​ការ​ធានាថា ការ​ទទួល​ខុស​ត្រូវ​មាន​លក្ខណៈ​ពេញ​លេញ និង​គ្រប់​ជ្រុង​ជ្រោយ ទាក់ទិន​ទៅ​នឹង​ឃាតកម្ម​​មិន​អាច​ទទួល​យក​បាន​ទៅ​លើ​លោក ចាម៉ាល់ ខាហ្សូហ្គី។

ប្រមុខ​ការទូតអាមេរិក​រូប​នេះ គ្រោង​ធ្វើទស្សនៈកិច្ចទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃ​ចន្ទ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​រយៈ​ពេល ៨​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ជាច្រើន​នៅ​តំបន់​អារ៉ាប់។

អ្នកកាសែត ខាហ្សូហ្គី ត្រូវបានគេសម្លាប់នៅថ្ងៃទី២​ ខែតុលា ដែលករណីនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងគំរាមកំហែងដល់ការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងររវាងទីក្រុង​រីយ៉ាដ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងទីក្រុង​វ៉ាស៊ីងតោន នៃសហរដ្ឋអាមេរិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ