ខ្យល់ពុលក្នុងទីក្រុងបាងកក កំពុងគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ

ស្ថានីយ៍រថភ្លើង Bang Sue បានគ្របដណ្ដប់ដោយផ្សែងអ័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។ កំេណើនពីសំណង់ត្រូវបានគេបន្ទោសថាជាកត្តាសំខាន់មួយដែលរួមចំណែកដល់ការបំពុលខ្យល់អាកាសរបស់ទីក្រុង។ រូបភាព៖ nationmultimedia.com

អាជ្ញាធរនិងអ្នកជំនាញព្រមានថា ខ្យល់អាកាសទីក្រុងបាងកកប្រទេសថៃ បានក្លាយទៅជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសុខភាព ដោយសារតែកម្រិតនៃការបំពុលដែលបណ្តាលមកពីផ្សែងនៅលើទីក្រុងបានកើនឡើង កន្លែងខ្លះលើស៨ដងខ្ពស់ជាងកម្រិតសុវត្ថិភាព។

យោងតាមការបង្ហាញពីភាពខ្មៅងងឹតនៃផ្សែងអ័ព្ទដែលហ៊ុំព័ទ្ធរាជធានីរបស់ប្រទេសថៃ ក្រុមមន្រ្តីបានព្រមានថា ផ្សែងពុលដែលជាសមាសធាតុផ្សំពីធូលីនិងសារធាតុពុលខ្យល់ផ្សេងៗទៀតបានក្លាយទៅជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព។

ក្រុមអ្នកបរិស្ថាន Greenpeace លើកឡើងថា ក្រុងបាងកកបច្ចុប្បន្នជា ទីក្រុងដែលមានការបំពុលបរិស្ថានលំដាប់ទី១0នៅលើពិភពលោក ដែលប្រហាក់ប្រហែលទៅនឹងទីក្រុងមួយចំនួននៅក្នុងប្រទេសចិន ដែលមូលហេតុចម្បងរួមមាន ផ្សែងពីចរាចរណ៍ និងការបំពុលពីរោងចក្រ។

ក្រសួងពាក់ព័ន្ធរបស់ប្រទេសថៃ គ្រោងដាក់ពង្រាយយន្តហោះទៅលើពពកបាញ់សារធាតុម្យ៉ាងបង្កើតទឹកភ្លៀងសិប្បនិម្មិត ដើម្បីបំបែកសារធាតុពុលក្នុងខ្យល់។ ប៉ុន្តែវិធីនេះមិនអាចដោះស្រាយបានភ្លាមៗនោះទេ។​​

អ្នកឯកទេសខាងសុខភាពបានលើកឡើងថា ការបំពុលខ្យល់គឺជាឃាតករលាក់មុខ ហើយប្រជាពលរដ្ឋថៃជាច្រើនមើលរំលង ដូច្នេះមិនមានមនុស្សច្រើនទេដែលការពារខ្លួនឯងដោយពាក់ម៉ាស់ ឬដំឡើងឧបករណ៍សំអាតខ្យល់នៅផ្ទះរបស់គេ។

ថៃក៏កំពុងពិចារណាលើវិធានការកាត់បន្ថយចំនួនរថយន្ត និងបិទសាលារៀនមួយចំនួននៅតំបន់ដែលមានហានិភ័យខ្ពស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ