ចិនអំពាវនាវថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ខ្លួនកុំធ្វើដំណើរទៅអាមេរិក​

Travelers carrying luggage walk towards the entrance of the Shanghai Railway Station in Shanghai, China (Photographer: Qilai Shen/Bloomberg)

រដ្ឋាភិបាលចិនបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមហ៊ុន​របស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាព ចៀសវាងការធ្វើដំណើរទៅកំសាន្ត ឬ ធ្វើជំនួញនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតជាសម្ព័ន្ធមិត្តរបស់អាមេរិក។​

គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ (SASAC) ដែលគ្រប់គ្រងក្រុមហ៊ុនរដ្ឋប្រហែល ១០០ក្រុមហ៊ុន បានប្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពទាំងការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើដំណើរទៅក្រៅប្រទេស។ គណៈកម្មការនេះ ណែនាំឲ្យប្រើប្រាស់តែកុំព្យូទ័រនិងឧបករណ៍អេឡិចត្រួនិចផ្សេងទៀតដែលផលិតនៅប្រទេសចិន។​

ចិនបានរំឭកថា មានប្រទេសចំនួន៥ដែលត្រូវប្រុងប្រយ័ត្ននោះរួមមាន អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង នូវែលសេឡង់។​

តាមការចុះផ្សាយរបស់ Straits Times រដ្ឋាភិបាលចិនក៏បានណែនាំថ្នាក់ដឹកនាំក្រុមហ៊ុនឲ្យធ្វើការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ មុនការអនុញ្ញតឲ្យធ្វើដំណើរទៅក្រៅប្រទេស។ ចំណែកឯកសារសំខាន់ត្រូវប្រុងប្រយ័ត្ន ឬ មានការថតចម្លងទុកក្នុងឧបករណ៍អេត្រូនិចដែលមានសុវត្ថិភាពចៀសវាងការលួច ឬ ធ្វើឲ្យខូច។​

កាលពីចុងឆ្នាំ២០១៨ រដ្ឋាភិបាលកាណាដា បានចាប់ខ្លួនលោកស្រី Meng Wanzhou  ជាប្រធានការិយាល័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនធំរបស់រដ្ឋចិន។​ ការចាប់ខ្លួននេះដោយកាណាដាចោទថា ជនជាតិចិនរូបនេះបានបំពានគោលការណ៍ធ្វើពាណិជ្ជកម្ម ហើយនឹងធ្វើបត្យាប័នបញ្ជូនទៅអាមេរិក។​   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ