អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង២រូប ទទួលបានសិទ្ធិធ្វើនយោបាយវិញ

អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ

អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ និងកូនប្រុសរបស់លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យធ្វើនយោបាយឡើងវិញ ក្រោយអ្នកទាំងពីររូបនេះ ដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី៩ ខែមករា លោក គង់ គាំ និងកូនរបស់គាត់គឺ លោក គង់ បូរ៉ា ដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាផ្លូវការ​ ដើម្បីស្នើ​សុំ​សិទ្ធិធ្វើនយោបាយឡើងវិញ។

ក្នុងព្រះរាជក្រឹត្យចំនួនពីរចុះថ្ងៃទី១៥ ខែមករា ដូចគ្នា ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យលោក គង់ គាំ និងកូនប្រុសគឺ គង់ បូរ៉ា បានធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ និង​កូនប្រុសពីរនាក់​​ទៀត​របស់លោក ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​អតីត​បក្សប្រឆាំង ១១៨​នាក់ផ្សេងទៀត ​​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ