អាកាសធាតុនៅ​កម្ពុជា​នឹងចុះត្រជាក់ម្តងទៀតនៅសប្តាហ៍ក្រោយ

អ័ព្ទ​គ្រប​ដណ្ដប់​លើ​រាជ​ធានី​ភ្នំពេញ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។ រូបថត៖ ក្រសួងធនធានទឹក និងឧត្តុនិយម

អាជ្ញាធរ​ឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​កងទ័ពនៅតំបន់ជួរភ្នំ ឲ្យមានការប្រុងប្រយ័ត្នចំពោះការចុះត្រជាក់។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា អាកាសធាតុនឹងចុះត្រជាក់ម្តងទៀត​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ​មករា​ខាងមុខនេះ ជាពិសេស គឺនៅតាមតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។

ក្រសួងបានរំលឹកផងដែរដល់ប្រជាពលរដ្ឋ ជាពិសេស​កងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលកើតឡើងជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ