រដ្ឋា​ភិបា​លប​ន្ថែម​មន្ត្រី​ជាន់​ខ្ពស់​ក្នុ​ងក្រុម​ការពារ​ស​ន្តិ​សុខ​​​នៃដំណើ​រ​កា​រ​​ការងារ​បោះ​ឆ្នោត​

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលបានបន្ថែមមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ទៅក្នុងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការពារ​សន្តិសុខ​អំឡុង​ពេល​បោះ​ឆ្នោតអសកល​ និង​ការ​ត្រួត​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ។

អំឡុ​ងខែមិថុនា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចបង្កើត គណៈបញ្ជាការនេះ មានរដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ ​លោក​​ ស ខេង ជា​ប្រ​ធា​ន និង អនុប្រធាន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រួមទាំងមន្ត្រី ៣៦រូបទៀតជាសមាជិក។

ប៉ុន្តែ អនុក្រឹត្យ​ស្តីពី​ការកែសម្រួលនៃការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ចុះថ្ងៃ​ទី១​​០ មករានេះ  រដ្ឋា​ភិ​​​បា​ល​បានសម្រេច​បន្ថែម​​ម​ន្ត្រី​​ជា​ន់ខ្ពស់ ២រូបទៀត ឲ្យធ្វើជាអនុប្រធានគណៈបញ្ជាការនេះ មានរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុ​ខុ​​ន និងរដ្ឋ​ម​ន្ត្រីក្រ​សួ​ង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូនព័ន្ធ មុនីរ័ត្ន និងមន្ត្រី ៣៩រូបទៀត​ជាសមាជិក ។

សមាជិកទាំង ៣៩នាក់នោះ ក៏មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង អគ្គស្នងការនរគបាលជាតិ លោក នេត សាវឿន អគ្គមេប​ញ្ជាការ​កង​យោធ​ពល​ខេ​មរ​ភូ​មិន្ទ​ លោក វង្ស ពិសេន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ សៅ សុខា ផងដែរ។

តាមអនុក្រឹត្យ​ដដែល​នេះ គណៈបញ្ជាការអចិន្ត្រៃយ៍នេះ ត្រូវធ្វើរបាយការណ៍ជាប្រចាំ​អំពី​ស្ថានការណ៍សន្តិ​សុខអំឡុង​ពេល​បោះឆ្នោ​តជ្រើសរើ​ស​ក្រុម​ប្រឹ​​ក្សា​​​រាជធានា ខេត្ត ស្រុក ខណ្ឌ និង​អំឡុង​ពេល​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩។ គណៈប​ញ្ជាការនេះ​​ក៏មានសិទ្ធិប្រើប្រាស់​ត្រារបស់ទីស្តីការគ​ណៈរដ្ឋមន្ត្រីសម្រាប់​បំពេញកិច្ចកា​រផ្សេងៗ​របស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ