រដ្ឋាភិបាលនឹងចល័តអាវុធនិងរថពាសដែកចូលរាជធានីភ្នំពេញនៅថ្ងៃស្អែក​

រូបភាព ក្នុងវគ្គ​ហ្វឹកហ្វឺន​នៅ​បញ្ជាការដ្ឋាន​រថក្រោះ​ទិស​យោធភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ។​ រូបភាព៖ CEN

សាលារាជធានីភ្នំពេញបានជូនដំណឹងពីផ្លូវមួយចំនួន​ដែលត្រូវចល័តអាវុធនិងរថពាសដែកនៅថ្ងៃស្អែក ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក។​

តាមសេចក្តីជូនដំណឹង អាវុធនិងរថពាសដែក នឹងចល័តពីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅទៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមករា។ សាលារាជធានីបញ្ជាក់ថា ការល័តនេះត្រៀមប្រារព្ធពិធីនៅថ្ងៃទី២៤ ខែមករា ដើម្បីអបអរខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ចាការដ្ឋានកងទ័ពជើងគោក។

ការចល័តអាវុធ និងរថពាសដែកនេះនឹងធ្វើដំណើរតាមផ្លូវព្រែកហូរ ផ្លូវ៦០ម៉ែត្របន្តកាត់ផ្លូវ២១៧ ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៣ តាមផ្លូវប្រទះប្រឡាង  ផ្លូវបេតុងតំបន់សេដ្ឋកិច្ចពិសេស ដល់ផ្លូវជាតិលេខ៤ បត់ស្តាំទៅទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោកដែលស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។

រដ្ឋាភិបាលក៏បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវខាងលើកុំឲ្យមានការភ្ញាក់ផ្អើល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ