ពលរដ្ឋថៃតវ៉ាជាថ្មីទាមទារឲ្យបោះឆ្នោតទោះពួកយោធាព្រមាន

An activist takes part in a Jan. 8 demonstration in Bangkok demanding elections be held on Feb. 24.

ប្រជាពលរដ្ឋថៃដែលជំរុញឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យប្រកាសថា ពួកគេនឹងដើរតវ៉ាតាមផ្លូវក្នុងទីក្រុងបាងកកជាថ្មីទៀត ដើម្បីទាមទារឲ្យរដ្ឋាភិបាលយោធារៀបចំការបោះឆ្នោតតាមការសន្យា។​

តាមគម្រោងរដ្ឋាភិបាលយោធាថៃសន្យារៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលយោធាបាននេះប្រកាសពន្យារពេលទៅថ្ងៃទី៩ ខែឧសភាវិញ ដោយថា ជាន់ថ្ងៃគ្នាក្នុងការរៀបចំពិធីឡើងគ្រងរាជសម្បត្តិក្សត្រថ្មី Maha Vajiralongkorn ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា។​

ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែឧសភា ឆ្នាំ២០១៤មក ការពន្យារពេលរៀបបោះឆ្នោតធ្វើឡើង៥លើករួចមកហើយ។​

ចំណែកពលរដ្ឋថៃបានដើរតាមផ្លូវក្នុងទីក្រុងបាងកក តវ៉ាទាមទារឲ្យមានការរៀបចំបោះឆ្នោតតាមសន្យា ចំនួន៣លើករួចមកហើយក្នុងខែមករានេះ។​

កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ អគ្គមេបញ្ជាការយោធា លោក Apirat Kongsompong  បានហៅថា ការតវ៉ារបស់ប្រជាពលរដ្ឋនៅពេលនេះថា ​ជាការបង្កឲ្យមានបញ្ហា។ លោកបាន ព្រមានចាត់វិធានការបើសិនជា ពលរដ្ឋធ្វើសកម្មភាពតវ៉ាហួសដែនកំណត់។​

ទោះយ៉ាងណាអ្នករៀបចំការតវ៉ាលោកស្រី Nuttha  Mahattana ថ្លែងថា ពួកគាត់នឹងប្រមូលផ្តុំតវ៉ាជាថ្មីទៀតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោកស្រីបារម្ភថា ពួកយោធានឹងកាន់អំណាចរហូត បើការបោះឆ្នោតចេះតែពន្យារពេលបន្តបន្ទាប់នោះ។​

Pro-democracy demonstrators hold pictures of Thai prime minister and junta leader Prayuth Chan-ocha on Sunday after elections look set to be delayed again.Photograph: Rungroj Yongrit/EPA
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ