ភ្លើងឆេះព្រៃបំផ្លាញដំណាំស្វាយចន្ទីប្រមាណ៣០ហិចតានៅខេត្តបាត់ដំបង

សមត្ថកិច្ចជួយអន្តរាគមន៍ក្នុងករណីភ្លើងឆេះព្រៃ ពីចំណុចជើងភ្នំសំរោង ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រូបភាព៖ ផ្ដល់ឲ្យ

ភ្លើងឆេះព្រៃបានរាលដល់ចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យខូចខាតដំណាំស្វាយចន្ទីប្រមាណ៣០ហិចតា​ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីម្សិលមិញ ។  

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ករណីភ្លើងឆេះព្រៃ ពីចំណុចជើងភ្នំសំរោង បានឆេះរាលមកដល់ចំការស្វាយចន្ទីរបស់ឈ្មោះ ឈឿន ម៉ាណែត ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ដែលបណ្តាលឲ្យខូចខាតដំណាំស្វាយចន្ទីប្រមាណ30ហិចតា​​​។

អធិការនគរបាលស្រុកគាស់ក្រឡ លោក ឆាង វណ្ណឆៃ បានឲ្យដឹងថា  មូលហេតុបណ្ដាលឲ្យឆេះព្រៃនេះ គឺមកពីប្រជាពលរដ្ឋធដុតព្រៃសម្រាប់ចាប់សត្វព្រៃ និងកណ្តុរ ទើបឆេះរាលដល់ចំការស្វាយចន្ទីនេះ។ លោកថា រថយន្តពន្លត់អគ្គិភ័យមិនអាចចូលដល់ចំការចន្ទីបាននោះទេព្រោះផ្លូវពិបាក ហើយកងកម្លាំងស្រុកនិងឃុំបានចុះជួយអន្តរាគមន៍។

 ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ដីពី ការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ​ និងរបៀងអភិរក្សជីវៈចម្រុះ ដោយណែនាំអាជ្ញាធរចាត់វិធានការទប់ស្កាត់ប្រជាពលរដ្ឋដុតព្រៃដើម្បី​​​ចាប់សត្វ ព្រមទាំងដុតព្រៃដើម្បីរានដីធ្វើចំការ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ