EU នឹងពិគ្រោះយោបល់ជាមួយសមាជិកនៅចុងខែនេះពីការដក EBA ពីកម្ពុជា

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

គណៈកម្មាធិការអឺរ៉ុបបានស្នើសុំឲ្យសមាជិករបស់ខ្លួនជួបជុំគ្នានៅចុងខែនេះ ដើម្បីពិគ្រោះយោបល់លើការសម្រេចក្នុងការព្យួរEBAពីកម្ពុជា។​ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Bloomberg។

សារព័ត៌មាន Bloomberg ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចុះផ្សាយកាលពីម្សិលមិញ ដោយបានដកស្រង់សម្ដីមន្ដ្រីរបស់សហភាពអឺរ៉ុប២រូប ដែលសុំមិនបញ្ចេញឈ្មោះ មកចុះផ្សាយថា គណៈកម្មាធិការអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែ​ល​ហ្សិច បានស្នើសុំបណ្ដារដ្ឋាភិបាលដែលជាសមាជិករបស់សហភាពអឺរ៉ុប ឲ្យផ្ដល់ភ្លើងខៀវ ពាក់ព័ន្ធបញ្ហាព្យួរប្រពន្ធអនុគ្រោះពីកម្ពុជា នៅត្រឹមថ្ងៃទី២៩ខែមករា។

សារព័ត៌មាន Bloomberg ចុះផ្សាយទៀតថា បើទោះបីជាមានការយល់ព្រមពីសមាជិកក៏ដោយ ប៉ុន្ដែ ការសម្រេចចុងក្រោយ គឺស្ថិតនៅលើគណៈកម្មាធិការអឺរ៉ុបដដែល ដែលមានរយៈពេល១២ខែសម្រាប់ដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។

ការស្នើសុំសេចក្ដីសម្រេចចិត្តពីបណ្ដាប្រទេសជាសមាជិកនេះ គឺធ្វើឡើងបន្ទាប់ពីស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់​ សុខុន កាលពីថ្ងៃទី២១ មករាកន្លងទៅ នៅទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែ​ល​ហ្សិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ