បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្រោយ​បើក​ម៉ូតូ​ដឹក​សាំង​បុក​រថយន្ត​មួយ​គ្រឿង

ម៉ូតូ​ដឹក​សាំង​មួយ​គ្រឿង​ បាន​បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ស្លាប់​បុរស​ម្នាក់​ នៅ​ផ្លូវ​៣៣៧​ ក្បែរ​ផ្សារ​ TK​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ​ហេតុការណ៍​នេះ​ កើត​ទ្បើ​ង​នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

បុរសម្នាក់ ត្រូវ​បាន​ភ្លើង​ឆេះ​រហូត​ដល់​ស្លាប់ ក្រោយ​ពី​បើកបរ​ទោចក្រ​យានយន្ត​​ដឹកសាំង ទៅ​បុកនឹង​រថយន្តដែលចតចោល​នៅខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​នគរបាល​ជាតិ។

គេហទំព័រហ្វេសប៊ុក​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា បុរសម្នាក់ បានបើកម៉ូតូដឹកសាំង ហើយ​បុក​នឹងរថយន្តដែលចតចោលបណ្ដាលឲ្យផ្ទុះឆេះស្លាប់នៅកន្លែងកើតហេតុដែលស្ថិតនៅផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប៉ុន្តែ គេហ​ទំព័រ​នគរបាល​ជាតិ ពុំ​បាន​បង្ហាញ​អត្ត​សញ្ញា​បុរស​ម្នាក់​នោះ​ឡើយ។

រូបថត​លើ​គេហ​ទំព័រ​នគរបាល​ជាតិ បង្ហាញ​មនុស្ស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ជិត​ទោចក្រ​យាន​យន្ត និង​រថយន្ត​មួយ​គ្រឿង ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​កម្ទេច​ផេះ​ផង់។

កាលពីឆ្នាំ២០១៨កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍បានបណ្ដាលឲ្យ​មនុស្ស​ ១៧៦១នាក់ បាត់បង់​ជីវិត និងបណ្ដាលឲ្យ​ពលរដ្ឋ ​​៤៧៧០​នាក់ផ្សេង​ទៀត​រង​របួសធ្ងន់​ និងស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ