វៀតណាម​ចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យសញ្ជាតិអូស្រ្តាលី

Chau Van Kham is a member of Viet Tan, an anti-government group. Source: Supplied.

សកម្មជនគាំទ្រចលនាប្រជាធិបតេយ្យមួយរូប​សញ្ជាតិអូស្ត្រាលីដើមកំណើតវៀតណាម ត្រូវអាជ្ញាធរទីក្រុងហាណូយចាប់ខ្លួន នៅពេលធ្វើដំណើរទៅស្រុកកំណើត។​

តាមទីភ្នាក់ងារសារព័ត៌មាន ​AFP បានដកស្រង់សម្តីរបស់លោក Phong Nguyen ជាមិត្តរបស់លោក​ Chau Van Kham ថា មិត្តរបស់លោកធ្វើដំណើរទៅវៀតណាម​ពេលនេះគឺជាបេសកកម្មស្វែងរកការពិតមួយទាក់ទងស្ថានភាពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។​

លោក ​Chau Van Kham និងលោក Phong Nguyen គឺជាក្រុមដែលប្រឆាំងរដ្ឋាភិបាលវៀតណាម ហើយរដ្ឋអំណាចវៀតណាមចាត់ទុកក្រុមនេះថា ជាក្រុមភេរវកម្មបង្កហិង្សាចង់ផ្តួលរំលំរដ្ឋាភិបាល។

តាមប្រភពពីក្រុមគ្រួសារ និងសហការីបញ្ជាក់ថា លោក ​Chau Van Kham ត្រូវអាជ្ញាធរវៀតណាម​ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ។

វៀតណាមគឺប្រទេសគ្រប់គ្រងដោយបក្សតែមួយ ហើយរងការចោទប្រកាន់ថា មានការរឹតបន្តឹងទៅលើសិទ្ធិសេរីភាពផ្សេងៗ។

អង្គការ Freedom House គឺជាអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ បានចាត់ថ្នាក់វៀតណាមថា ជាប្រទេសមិនមានសេរីភាព។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានរកឃើញថា ក្នុងឆ្នាំ២០១៨ វៀតណាម​បានបង្រ្កាបច្រើនលើការប្រើប្រាស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។​ អង្គការនេះរកឃើញថា ក្នុងឆ្នាំ២០១៨ វៀតណាមកាត់ទោសអ្នកដែលបញ្ចេញមតិយោបល់ចំនួន៤២នាក់ដែលបានរិះគន់រដ្ឋាភិបាល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ