មេបក្សប្រឆាំងនៅវេណេស៊ុយអេឡាពិចារណាលើកលែងទោសឲ្យលោក ម៉ាឌូរ៉ូ

មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា លោក Juan Guaido (ឆ្វេង) និងប្រធានាធិបតី លោក ម៉ាឌូរ៉ូ (ស្ដាំ)។ រូបភាព៖ វេបសាយបរទេស

មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា លោក Juan Guaido ដែលប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ននោះបានថ្លែងថា លោកកំពុងតែពិចារណាក្នុងការលើកលែងទោសដល់ប្រធានាធិបតីបច្ចុប្បន្នលោក​ Maduro។

លោក Juan Guaido ថ្លែងថា ពេលនេះលោកកំពុងតែខិតខំក្នុងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចរចាបញ្ចប់វិបត្តិនយោបាយ។ ​នេះបើតាមសារព័ត៌មាន BBC។

ការប្រកាសនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក​បានប្រកាសប្រឆាំងលោក ​Maduro ហើយប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក។

បច្ចុប្បន្នសហគមន៍អន្តរជាតិបានបែងចែកជាពីរក្រុមក្នុងការទទួលស្គាល់រដ្ឋាភិបាលវេណេស៊ុយអេឡា។ បន្ទាប់ពីព្រឹត្តិការណ៍កាលពីថ្ងៃពុធ សមាជិកសភាប្រទេសនេះសម្រេចជ្រើសរើស មេបក្សប្រឆាំងជាប្រធានាធិបតី។​

ដឹកមុខដោយសហរដ្ឋអាមេរិក ប្រទេសនៅអាមេរិកឡាទីន រួមទាំងកាណាដា និងអង់គ្លេសប្រកាសគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតី។​

ចំណែករុស្ស៊ីចេញមុខថ្កោលទោសចំពោះអន្តរជាតិដែលគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីនេះថា ជាផ្លូវរុញឲ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិបង្ហូរឈាម។ ចិន ម៉ិចស៊ិក និងតួកគី  គាំទ្រលោក​ Maduro។​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានអំពាវនាវសុំឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកោះប្រជុំរឿងវិបត្តិនៅវេណេស៊ុយអេឡានៅថ្ងៃសៅរ៍ស្អែកនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ