ត្រាំ ព្រមចាញ់បក្សគូប្រជែង ដើម្បីបញ្ចប់ភាពជាប់គាំងរដ្ឋាភិបាល

លោក ដូណាល់ ត្រាំ ឈរនិយាយជាមួយថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧(រូបពី Getty Images)

ប្រធានាធិបតីសហរដ្ឋអាមេរិកយល់ព្រមទម្លាក់គោលបំណងសាងសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិកសិន ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ អាចទទួលបានថវិកាសម្រាប់ឲ្យមន្ត្រីដំណើរដូចធម្មតាវិញ។​

ដំបូងឡើយលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីចេញពីគណបក្សសាធារណរដ្ឋទាមទារឲ្យសភាអនុម័តកញ្ចប់ថវិកាមិនតិចជាង ៥,៧ ប៊ីលានដុល្លារ ដើម្បីសាងសង់ជញ្ជាំងតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិកតាមការសន្យាពេលយុទ្ធនាការបោះឆ្នោត។

ប៉ុន្តែសំណើរនេះត្រូវគណបក្សប្រជាធិបតេយ្យជំទាស់ ហើយដោយសារសំឡេងខាងគណបក្សសាធារណរដ្ឋមិនគ្រប់ក្នុងការអនុម័តបណ្តាលឲ្យផ្នែកខ្លះនៃរដ្ឋាភិបាលមិនមានលុយសម្រាប់ដំណើរការទាំងផ្តល់សេវាដល់ពលរដ្ឋ និង មិនមានប្រាក់បើកប្រាក់ខែឲ្យមន្ត្រីអស់រយៈពេល៣សប្តាហ៍។​

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ រដ្ឋសភា និងព្រឹទ្ធសភាអាមេរិក​ បានអនុម័តកញ្ចប់ថវិកា ក្រោយពេលលោក ត្រាំ ព្រមចុះហត្ថលេខាលើច្បាប់ថវិកាដោយមិនមានកញ្ចប់សម្រាប់សាងសង់ជញ្ជាំងតាមព្រំដែន។​

លោក ត្រាំ​ បានសរសេរលើបណ្តាញ Twitters របស់លោក ដោយអំពាវនាវឲ្យពលរដ្ឋអាមេរិក ស្វែងយល់ពីគោលបំណងនៃការសាងសង់ជញ្ជាំង។ លោកថា គ្មានផ្លូវដែលលោកបោះបង់នោះទេ ប៉ុន្តែថា ពេលនេះ លោកសម្រេចចិត្តទម្លាក់ចុះសិន ព្រោះដើម្បីការពារមនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់យ៉ាងអាក្រក់ពីការជាប់គាំងរដ្ឋាភិបាលនេះ។

លោក ត្រាំ ក៏បានលើកឡើងដែរថា លោកមានមោទនភាពចំពោះពលរដ្ឋអាមេរិក លោកថា ពលរដ្ឋអាមេរិកជាពលរដ្ឋអស្ចារ្យ ហើយសារនយោបាយរបស់លោកដែលថា ធ្វើឲ្យអាមេរិកក្លាយជាប្រទេសខ្លាំងក្លាអស្ចារ្យម្តងទៀត មិនអាចសម្រេចបានទេ បើគ្មានការចូលរួមពីពលរដ្ឋទាំងនេះ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ