UPR នឹងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចុងខែនេះ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រុមការងារត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងត្រួតពិនិត្យលើរបាយការណ៍កម្ពុជានៅថ្ងៃទី៣០ ខែមករានេះ។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីម្សិលមិញ គឺការពិនិត្យលើរបាយការណ៍សិទ្ធិមនុស្សកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ទីតាំងនៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស។​

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៤ផ្សេងទៀត ដែលក្រុមការងារត្រួតពិនិត្យសិទ្ធិមនុស្សជាសកលត្រូវត្រួតពិនិត្យចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ។ ដំណើរការត្រួតពិនិត្យនេះនឹងឡាយផ្ទាល់​នៅក្នុង UN Web TV ផងដែរ។

ក្រុមការងារត្រួតពិនិត្យសិទ្ធិមនុស្សជាសកលនៃអង្គការសហប្រជាជាតិបានត្រួតពិនិត្យលើរបាយការណ៍សិទ្ធិមនុស្សកម្ពុជា២លើករួចមកហើយ គឺលើកទី១ខែ ធ្នូឆ្នាំ ២០០៩ និង ខែមករា ឆ្នាំ២០១៤។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ